ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​គិត​មកទល់ពេលនេះ ​ចំណងស្នេហា​ជា​ប្តី​​ប្រពន្ធ​របស់​ពួកគេ​គឺមាន​រយៈពេល​យូរ​ឆ្នាំ​ និង​បាន​បង្កើតកូន​ស្រីមា្នក់ជា​ចំណងដៃក្រោយពេលរៀបការទៀតផង។​

មិនតែប៉ុណ្ណោះ​ បើ​​​តាម​ការកត់សម្គាល់​ទំនាក់ទំនងស្នេហា​ជា​ប្តី ប្រពន្ធ​តារាមួយគូនេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ ស្និទ្ធស្នាល​នឹង​គ្នា ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​សរសើរ​មិន​ដាច់​ពី​មាត់។

ជាក់ស្តែង​ថ្មីៗ​នេះអ្នកនាង ខាត់ សុ​ឃីម ក៏បាន​ទម្លាយ​រូបភាព​ជាមូយស្វាមីអមនឹងពាក្យពេចន៍មួយឃ្លាដ៏មានន័យ ដើម្បីបង្ហោះលើបណ្ដាញសង្គមដោយរៀបរាប់ពីអារម្មណ៍ក្នុងចិត្តថា ៖

« ​ខាង​ស្រី​កំពុង​មើលមុខ​ខាង​ប្រុស​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​មិនដឹងថា ​មាន​ស្រី​ប៉ុន្មាន​នាក់​ ដែល​កំពុងតែ​លួច​មើល​ដែរ​?​។​ តែ​មិន​អី​ទេ មកពី​យើង​មាន​របស់​ប្រេន​អញ្ចឹង​ហើយ​មើល​បានតែ​ហាម​យក ប្រយ័ត្ន​ក្រចក​តោ​មី​អូន»

គ្រាន់តែអានសារនេះចប់ហើយភ្លាម ធ្វើឲ្យគ្រប់គ្នាដឹងថាអ្នកនាងមិនមែនស្លូតប៉ុន្មាននោះទេ ។ ប៉ុន្តែទង្វើនេះអាចបញ្ជាក់ច្បាស់ថា តារាស្រីរូបនេះ ពិតជាស្រលាញ់ស្វាមីខ្លាំងមិនធម្មតាឡើយ ទើបដល់ថ្នាក់ដាច់ចិត្តបង្ហោះសារបែបនេះ៕

ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងកូនស្រី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម