ភ្នំពេញ៖  ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៨ - ក្រុមហ៊ុន Smart Axiata ត្រូវបានទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារជាមួយនឹងពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធរបស់ខ្លួន។  តាមរយៈការទទួលពានរង្វាន់នេះ ក្រុមហ៊ុន Smart បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលស្គាល់ក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួន។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រកាលពីថ្ងៃទី ១០ ខែឧសភា ឯកឧត្ដម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានកោតសរសើរការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុន Smart ចំពោះគោលការណ៍ណែនាំ និងតម្រូវការពន្ធសម្រាប់វិស័យទូរគមនាគមន៍។

ឯកឧត្ដម គង់ វិបុល បានមានប្រសាសន៍ថា៖

“ក្រុមហ៊ុន Smart បានខិតខំយ៉ាងខ្លាំងដើម្បីអនុវត្តតាមគោលការណ៍ណែនាំស្តីពីការអនុវត្តពន្ធដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាសក្ខីភាពនៃការអនុវត្តគំរូរបស់ពួកគេនៅក្នុងប្រទេស។ យើងសង្ឃឹមថា ពានរង្វាន់នេះនឹងដើរតួជាការលើកទឹកចិត្តដល់អ្នកបង់ពន្ធទាំងអស់នៅប្រទេសកម្ពុជា ឲ្យគាំទ្រដល់កំណើន និងការអភិវឌ្ឍន៍របស់ប្រទេសតាមរយៈការអនុវត្តពន្ធត្រឹមត្រូវនិងទាន់ពេលវេលា។”
Smart Axiataទទួលបានពានរង្វាន់មាសសម្រាប់ការអនុវត្តច្បាប់ពន្ធ

ពានរង្វាន់មាសនេះត្រូវបានផ្តល់ឲ្យក្រុមហ៊ុនណាដែលទទួលបានពិន្ទុចន្លោះពី ១៦ ទៅ ២០ក្នុងលក្ខណៈវិនិច្ឆ័យចំនួន១២ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារដែលផ្តោតលើការអនុលោមតាមកាលកំណត់នៃការទូទាត់ និងការដាក់ស្នើឯកសារជាក់លាក់នៅពេលត្រូវបានស្នើសុំពីអគ្គនាយកដ្ឋាន។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា ពានរង្វាន់គឺជាមោទនភាពមួយរបស់ក្រុមហ៊ុន។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ 

“ក្រុមហ៊ុន Smart តែងតែបំពេញទំនួលខុសត្រូវសម្រាប់ជាតិយ៉ាងយកចិត្តទុកដាក់បំផុត ហើយយើងនៅក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តចំពោះបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុតនូវអ្វីគ្រប់យ៉ាងដែលយើងធ្វើ។នេះគឺរាប់ពីការផ្តល់ជូននូវសេវាឈានមុខគេក្នុងឧស្សាហកម្ម របៀបវារៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនយ៉ាងសកម្ម ថែមទាំងតម្រូវការបង់ពន្ធដែលបានកំណត់ និងការចូលរួមវិភាគទានដល់ទ្រព្យសម្បត្ដិរដ្ឋ។ ការទទួលបានវិញ្ញាបនបត្រ័បែបនេះសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ចពន្ធ គឺពិតជាមោទនភាពមួយសម្រាប់ពួកយើង។”

ក្រុមហ៊ុន Smart ដែលបានបង់ពន្ធចំនួន ៧៦,៤ លានដុល្លារក្នុងការអនុវត្តបទបញ្ជាប្រាក់សគុណឆ្នាំ២០១៧ នឹងបន្តជាក្រុមហ៊ុនដែលបង់ពន្ធធំជាងគេបំផុតមួយក្នុងប្រទេស។ ការចូលរួមវិភាគទានពន្ធរបស់ក្រុមហ៊ុនតែឯងមានចំនួនតំណាងឲ្យ ៣ភាគរយ នៃចំណូលថវិកាជាតិសរុបកាលពីឆ្នាំមុន។

ក្នុងរបាយការណ៍សារព័ត៌មានមួយបានសរសេថា ក្នុងឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលប្រាក់ចំណូលបានចំនួន ១,៩៣ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣០ភាគរយធៀបនឹងឆ្នាំមុន ហើយបានប្រកាសប្រមូលប្រាក់បានចំនួន ៧៦១ លានដុល្លារនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៨។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]