អេស្ប៉ាញ៖ កូនប្រុសរបស់ខែ្សការពារឆ្នើម Marcelo កុមារា Enzo Vieira ត្រូវបានក្រុមកីឡាករ Real Madrid អញ្ជើញមកលេងត្រិះបាល់ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ។ 

កូនប្រុស Marcelo​ និងក្រុម Real Madrid

វីដេអូមួយត្រូវបានផុសក្នុងបណ្ដាញសង្គម បង្ហាញពីការប្រើក្បាច់ពិសេសរបស់កូនប្រុសខែ្សការពារជម្រើសជាតិប្រេស៊ីល ជាមួយនឹងក្រុមកីឡាករឈុតធំរបស់ Real Madrid ក្រោយពីពួកគេធើ្វការហ្វឹកហាត់រួច។

ការតែតបាល់នោះគឺចាប់ផ្ដើមចេញពីកីឡាករ Theo នឹងបន្ដទៅកីឡាករមួយចំនួនទៀត ខណៈដែល Enzo បានតាមតែតបាល់ជាបន្ដបន្ទាប់ ពោលធើ្វយ៉ាងណាមិនឲ្យធ្លាក់បាល់នោះឡើយ។ បាល់ដែលកុមារាតាមត្រិះ គឺឈានទៅមុខរហូតដល់ខែ្សការពារ Sergio Ramos រួច Enzo បានតែតចូលក្នុងធុងមួយ ហើយក្រុមកីឡាកររបស់ Real ក៏បានចូលមកអបអរដល់រូបគេ ដែលមើលទៅពិតជាមានភាពសប្បាយរីករាយ។

ចង់ដឹងថា តើការតែតបាល់នោះ មានភាពឡួយយ៉ាងដែរ សូមទស្សនាវីដេអូខាងក្រោមនេះ៖  

កូនប្រុស Marcelo​ និងក្រុម Real Madrid
កូនប្រុស Marcelo​ និងក្រុម Real Madrid
កូនប្រុស Marcelo​ និងក្រុម Real Madrid
កូនប្រុស Marcelo​ និងក្រុម Real Madrid
កូនប្រុស Marcelo​ និងក្រុម Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]