អ៊ីស្រាអ៊ែល៖ ក្លិបបាល់ទាត់ដ៏ល្បីមួយនៅអ៊ីស្រាអ៊ែល បានផ្លាស់ប្តូរឈ្នះទៅជា Beitar “Trump” Jerusalem ដើម្បីសម្តែងការអរគុណដល់ប្រធានាធិបតី Donald J. Trump ដែលសម្រេចចិត្តទទួលស្គាល់ទីក្រុង Jerusalem ថាជាកម្មសិទ្ធិរបស់អ៊ីស្រាអ៊ែល។

ក្រុម Beitar Jerusalem

ទីក្រុង Jerusalem គឺជាកន្លែងមួយដែលតែងតែបង្កើតរឿងចម្រូងចម្រាសជាងរាប់រយឆ្នាំមកហើយរវាងជនជាតិអ៊ីស្រាអែល ដែលកាន់សាសនាជ្វីស ជាមួយនឹងប្រជាជនប៉ាឡេស្ទីន ដែលកាន់សាសនាអ៊ីស្លាម។

ទីកន្លែងដែលធ្វើឲ្យប្រជាជនទាំងពីរសាសនាតែងតែឈ្លោះគ្នាដណ្តើមកម្មសិទ្ធិរៀងៗខ្លួននោះគឺ ភ្នំប្រាសាទ ឬ Temple Mount ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Jerusalem។

ដូច្នេះ ដើម្បីធ្វើការចរចានិងសម្របសម្រួលគ្នារវាងអ៊ីស្រាអ៊ែលនិងពួកប៉ាឡេស្ទីន ប្រធានាធិបតីសហរដ្ឋអាមេរិកមុនៗតែងតែមានការប្រយ័ត្នប្រយែងខ្លាំង ដោយប្រកាន់យកគោលការអព្យាក្រឹត (ឈរនៅកណ្តាល) ជានិច្ច នៅពេលដែលចរចាទាក់ទងនឹងកម្មសិទ្ធិទីក្រុង Jerusalem ជៀសវាងធ្វើឲ្យភាគីទាំងសងខាងមានជម្លោះកាន់តែធំ។ 

ទីតាំង Temple Mount

ប៉ុន្តែនៅដើមខែធ្នូឆ្នាំ២០១៧ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសជាសាធារណៈថា លោកទទួលស្គាល់ថា ទីក្រុង Jerusalem គឺជាកម្មសិទ្ធិរបស់ប្រទេសអ៊ីស្រាអ៊ែល ហើយត្រៀមនឹងផ្លាស់ប្តូរទីតាំងរបស់ស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv មកកាន់ទីក្រុង Jerusalem វិញ។

ស្ថានទូតថ្មីរបស់សហរដ្ឋអាមេរិក នៅទីក្រុម Jerusalem
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និង កូនស្រីប្រធានាធិបតីអាមេរិក

ការប្រកាសនេះធ្វើឲ្យជនជាតិអ៊ីស្រាអ៊ែលមានការសប្បាយចិត្តជាខ្លាំង ហើយពួកគេបានធើ្វការសងគុណលោក Trump ដោយផ្លាស់ប្តូរឈ្មោះ ហាង ឬ ទីកន្លែងសាធារណៈផ្សេងៗឲ្យមានឈ្មោះប្រធានាធិបតីរបស់អាមេរិករូបនេះ។

ក្រុម Beitar Jerusalem ក៏បានប្រកាសផ្លាស់ប្តូរឈ្មោះខ្លួនដែរ ដោយបន្ថែមពាក្យ Trump នៅកណ្តាលឈ្មោះចាស់ ដើម្បីសម្តែងអំណរគុណដល់លោកប្រធានាធិបតីទី៤៥ របស់អាមេរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]