ភ្នំពេញ៖ តារាចម្រៀងអ្នកនាងយក់ ថិតរដ្ឋា និងស្វាមី បានចាប់ដៃរៀបការជាមួយគ្នាយ៉ាងមានសុភមង្គល ដោយទទួលបានចំណងដៃកូនៗយ៉ាងគួរឲ្យស្រលាញ់។

បច្ចុប្បន្នតារាចម្រៀងអ្នកនាងយក់ ថិតរដ្ឋា នៅតែបន្តអាជីពជាអ្នកចម្រៀងដដែល ដោយបច្ចុប្បន្ននាង កាន់តែមានសន្ទុះ ក្នុងការគាំទ្រពីសំណាក់អ្នកទស្សនិកជនជាច្រើន។ ចំណែកឯស្វាមីរបស់នាងវិញ លោក ឃុំ ប៉ុណ្ណាដែត ហាក់ស្ងាត់ និងលែងមានមុខបញ្ចេញបទចម្រៀងដូចមុន ដោយលោកកំពុងតែរវល់ជាមួយនឹងការងាររកស៊ីផ្ទាល់ខ្លួន។

ដោយសារតែការខិតខំប្រឹងប្រែង រកពេលសម្រាកគ្មានរបស់ពួកគេធ្វើឲ្យគ្រួសាររបស់អ្នកទាំងពីរកាន់តែប្រសើរជាងមុន មានឡានស៊េរីទំនើបជិះ មានផ្ទះដ៏ធំស្កឹមស្កៃ នៅជាមួយគ្រួសារ ជាមួយនឹងសុភមង្គលដែលបានផ្តល់ឲ្យគ្នា។

នៅក្នុងនោះដែរ បើនិយាយពីទិដ្ឋភាព នៅខាងក្នុងផ្ទះរបស់តារារូបនេះ ពិតជាស្រស់ស្អាត ដោយមានការរៀបចំ ជាមួយនឹងរបស់ស្អាតៗ និងថ្លៃៗ។ រីឯបន្ទប់គេងផ្ទាល់ខ្លួនរបស់គ្រួសារតារាមួយនេះ ក៏ស្រស់ស្អាតមិនណយដែរ មើលហើយពិតជាចង់រស់នៅ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី
ឃុំ ប៉ុណ្ណាដែត និងកូនៗ
យក់ ថិតរដ្ឋា និងគ្រួសារ
ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង
ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង
ទិដ្ឋភាពខាងក្នុងផ្ទះរបស់នាង
បន្ទប់គេងរបស់នាង
ទិដ្ឋភាពខាងមុខផ្ទះ
ទិដ្ឋភាពខាងមុខផ្ទះ
ទិដ្ឋភាពខាងមុខផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា