ថៃ៖ ជារឿងដ៏គួរឲ្យអាម៉ាស់ជាទីបំផុត ដែលបុរសជនជាតិថៃម្នាក់ ហ៊ានទាញកាំបិតអារ.អាអូនតូចខ្លួនឯង ក្រោយរំជួលអារម្មណ៍ខ្លាំង មើលរឿងអាសអាភាសតាមទូរស័ព្ទ ចុងក្រោយអាសន្នធំ ស្រែករកពេទ្យឲ្យជួយ។

បុរសរងគ្រោះបែកស្លុយខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Whisanu Srisanao មានអាយុ ៣០ឆ្នាំ ។

នៅថ្ងៃកើតហេតុ បុរសរងគ្រោះ លោក Whisanu ត្រូវបានគេរាយការណ៍ថា បានមើលរឿងអាសអាភាសដ៏សាហាវមួយ (ដូចជា ឈុតឆាកមានការប្រើហិង្សារំលោភជាដើម) លើទូរស័ព្ទដៃស្មាតហ្វូន នៅក្នុងផ្ទះដែលលោកស្នាក់នៅ រហូតធ្វើឲ្យសកម្មភាពទាំងអស់នោះ ជម្រុញឲ្យលោក Whisanu កើតចំណង់តណ្ហាពុះកញ្ជ្រោលខ្លាំង ឈានដល់ថ្នាក់យកកាំបិត មកអារស្បែកប្រដាប់ភេទរបស់ខ្លួនទាំងកំរោលតែម្តង។

បុរសរងគ្រោះ លោក Whisanu Srisanao

ភ្លាមៗក្រោយកើតហេតុ នៅពេលដែលលោក Whisanu ឃើញថា ប្រដាប់ភេទរបស់ខ្លួនចាប់ផ្តើមហូរឈាមចេញកាន់តែច្រើន បុរសរងគ្រោះរូបនេះ ភ័យតក់ស្លុតជាខ្លាំង ហើយក៏បានព្យាយាមរកវិធីឃាត់ឈាម និងប្រញាប់ប្រញាល់ទូរស័ព្ទសុំជំនួយពីគ្រូពេទ្យ។

ប្រភពដដែលបន្តថា ក្រុមគ្រូពេទ្យបានចុះទៅដល់ផ្ទះល្វែង ជាន់ទី៤ ដែលលោក Whisnu ស្នាក់នៅ មានទីតាំងស្ថិតនៅក្នុងតំបន់ Khet Nong Chok ទីក្រុងបាងកក ប្រទេសថៃ នៅចន្លោះម៉ោងប្រហែល ១០ និង៤៥នាទីយប់ ដោយរកឃើញថា លោក Whisanu ស្ថិតក្នុងស្ថានភាពអាក្រាតកាយ ជាមួយនឹងស្នាមឈាមហូរប្រឡាក់ពេញខ្លួនរបស់គាត់តែម្តង។

និយាយដោយមិនលាក់លៀម បុរសរងគ្រោះរូបនេះ ក៏បានសារភាពប្រាប់ក្រុមគ្រូពេទ្យថា ខ្លួនបានមើលរឿងអាសអាភាសតាមទូរស័ព្ទដៃ។ ហើយលោកក៏បានស្តីបន្ទោស និងខឹងទៅលើវីដេអូនោះផងដែរ ដែលធ្វើឲ្យរូបលោកទប់អារម្មណ៍មិនបាន រហូតដល់ថ្នាក់កាត់អាអូនតូចខ្លួនឯងបែបនេះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី បុរសរងគ្រោះរូបនេះ មិនបានបញ្ជាក់ប្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រៅពីអ្វីដែលគាត់បានរៀបរាប់ដូចខាងលើនេះនោះឡើយ។

គួរឲ្យដឹងផងដែរថា លោក Whisanu ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Hospital Navamin 9 ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ សំណាក់ក្រុមគ្រូពេទ្យ។ ក្រុមគ្រូពេទ្យរំពឹងថា របួសរបស់បុរសរងគ្រោះខាងលើ ក៏អាចនឹងធូរស្រាលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕ 

រូបភាពក្នុងយប់កើតហេតុ
រូបភាពក្នុងយប់កើតហេតុ
រូបភាពក្នុងយប់កើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]