បរទេស៖  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានចេញនូវផលិតផលថ្មីរបស់ខ្លួនមួយគឺ Microsoft Surface Hub 2 ដែលមើលទៅវាពិតជាមានលក្ខណៈទំនើប និង ទាន់សម័យស្របទៅតាមបច្ចេកវិទ្យាសព្វថ្ងៃនេះ។

Microsoft Surface Hub 2 គឺជាអេក្រង់មួយដែលមានទំហំដល់ទៅ ៥០អ៊ីញ ជាមួយនឹងកម្រិតបង្ហាញរូបភាពជាលក្ខណៈ 4K ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺថា អេក្រង់ទំហំដ៏ធំមួយនេះមានកាមេរ៉ាដែលអាចឲ្យយើងវីដេអូខលបានច្បាស់ ហើយនឹងអាចឲ្យយើងប្រើ Touchscreen  បានទៀតផង។

យ៉ាងណាក្តី វាក៏ត្រូវបានរចនាឡើងជាមួយនឹងកម្មវិធីដូចកុំព្យូទ័រដទៃ និងកម្មវិធីរបស់ Microsoft ជាច្រើនទៀតផងដែរ។

ខាងក្រោមជាវីដេអូបង្ហាញពី Microsoft Surface Hub 2 ៖

Microsoft Surface Hub 2

បន្ថែមពីនោះទៅទៀត អេក្រង់ដ៏ពិសេសមួយនេះវាអាចបង្ហាញរូបភាពឲ្យយើងឃើញជាលក្ខណៈផ្តេកក៏បាន បញ្ឈរក៏បានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់  ហើយយើងក៏អាចតភ្ជាប់អេក្រង់នេះដាក់ឲ្យដំណើរការបានដល់ទៅ ៤ក្នុងពេលតែមួយទៀតផង។

វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម  មើលវីដេអូ  ឬភាពយន្ត ព្រោះវាមានអេក្រង់ធំភ្លឺច្បាស់ ហើយអាច Touchscreen បានទៀត។

សម្រាប់អ្នកដែលចង់បានអេក្រង់ដ៏ធំនេះ អតិថិជនអាចរកជាវបានក្នុងឆ្នាំ ២០១៩ ខាងមុខនេះ៕

Microsoft Surface Hub 2
Microsoft Surface Hub 2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]