បរទេស៖ ក្រុមខ្លាំងរបស់បារាំង Marseille នឹងត្រូវប្រកួតតទល់នឹងក្រុមខ្លាំងរបស់អេស្ប៉ាញ Atletico Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League នៅវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាតនេះ។ 

Marseille Vs Atletico Madrid

នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ២០០៥ ដែល Marseille អាចឡើងមកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបនេះ ខណៈដែលការឡើងមកដល់វគ្គនេះរបស់ពួកគេចុងក្រោយ គឺបានត្រឹមបរាជ័យក្រោមថ្វីជើងក្រុម Valencia កាលពីឆ្នាំ២០០៥។

Atletico Madrid បានឈ្នះពានរង្វាន់មួយនេះកាលពីឆ្នាំ២០១០ និង២០១២ ហើយពួកគេក៏បានបរាជ័យ ២ដងផងដែរក្នុងពានរង្វាន់ Champions League ពោលគឺឆ្នាំ២០១៤ និង២០១៦។

បើក្រឡេកទៅមើលការប្រកួតចុងក្រោយរបស់ក្រុមទាំង២ វិញ ៥ប្រកួតចុងក្រោយរបស់ Marseille គឺឈ្នះ២ ស្មើ២ និងចាញ់១ ខណៈដែល៥ប្រកួតរបស់ Atletico វិញគឺ ឈ្នះ៣ ស្មើ១ និងចាញ់១។  

សម្រាប់បញ្ហាកីឡាកររបួសសម្រាប់ក្រុមទាំង២ ហាក់ដូចមិនមានបញ្ហាចោទធំអ្វីនោះទេ ពោលគឺខាង Marseille មានកីឡាករម្នាក់ប៉ុណ្ណោះដែលមិនទាន់ច្បាស់ថានឹងបានចូលលេងគឺកីឡាករ Ronaldo ខណៈ Atletico វិញ មានចំនួន២នាក់ដែលមិនទាន់ច្បាស់ដែរ គឺ Jose Gimenez និង Vitolo។

ចាំមើលថាតើ រវាង Marseille និង Atletico Madrid តើក្រុមណានឹងលើកពានរង្វាន់លំដាប់ទី២ របស់អឺរ៉ុបយប់នេះ?  

ក្រុម Marseille
ក្រុម Atletico Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]