អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានត្រឡប់មកចូលហ្វឹកហាត់ជាមួយក្រុមវិញហើយ ក្រោយពីបាត់មុខជាងពីរសប្តាហ៍ដោយសាររបួស។

ក្រុម Real Madrid បានប្រកាសតាមប្រព័ន្ធ Twitter ថា Ronaldo និង Carvajal បានត្រឡប់មកហ្វឹកហាត់វិញហើយដើម្បីត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ទល់នឹងក្រុម Liverpool។ 

កីឡាករ Ronaldo ក្នុងពេលហ្វឹកហាត់

រឿងនេះគឺជាព័ត៌មានដ៏ល្អសម្រាប់អ្នកគាំទ្រ Real Madrid ពីព្រោះតែ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងពានរង្វាន់ Champions League រដូវកាលនេះ ដោយជួយឲ្យក្រុមអធិរាជស មួយនេះឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Ronaldo

គួរឲ្យដឹងថាក្រុម Real Madrid នឹងត្រូវជួបគ្នាជាមួយក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នៅយប់ថ្ងៃទី២៦ វេលាម៉ោង ១:៤៥រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៧ ខែឧសភាខាងមុខនេះ៕

ក្រុម Real Madrid និង​ ក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]