ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ កុមារី ឃុយ ម៉ីហៀង និងកុមារី សុខ សុជាតា ហាក់កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ព្រោះថាបន្ទាប់ពីប្រឡងរួច អ្នកគាំទ្រតែងតែសង្កេតឃើញវត្តមានរបស់អ្នកទាំង៣ បង្ហាញមុខនៅលើឆាកតន្ត្រីជាញឹកញាប់ មិនថាតូចឬធំនោះទេ។

យ៉ាងណាមិញ កាលពីយប់មិញនេះ កំពូលក្មេងៗដ៏គួរឲ្យស្រលាញ់ទាំង៣ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងរំភើបខ្លាំងមែនទែន នៅពេលដែលឃើញពួកគេ បង្ហាញមុខនៅលើឆាកតន្ត្រី The Voice Kid Cambodia រដូវកាលទី២។

ទោះជាយ៉ាងណាក្តី បើទោះជាអ្នកទាំង៣ សម្បូរឆាកតន្រ្តីអញ្ជើញពួកគេឲ្យទៅច្រៀងក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រពិតជាកម្រនឹងឃើញអ្នកទាំង៣ ច្រៀងរួមគ្នាបែបនេះណាស់។ ម៉្យាងវិញទៀត នៅពេលដែល ថៃ ម៉ីហៀង និងសុជាតា ច្រៀងរួមគ្នាបែបនេះ សម្លេងរបស់ពួកគេពិតជា ពិរោះមិនចាញ់គ្នាប៉ុន្មាននោះទេ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

ថៃ ម៉ីហៀង និងសុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា