(ភ្នំពេញ)៖ អ្នកនាង សុខ សុម៉ាវត្តី ជា ពិធីការិនី វ័យក្មេង សម្លេងពិរោះ និងមានសម្រស់គូរឲ្យស្រលាញ់ ជាមួយនឹងស្ទីលបែប Cute Cute ។ ក្រៅពីអាជីពជា ពិធីការិនី នាងជា តារាសម្ដែង និងថតស្ពត ផលិតផលផ្សេងៗផងដែរ។

ខណៈពេលដែលវិស័យសិល្បៈ កំពុងត្រូវប៉ាន់ខ្លាំង ថ្មីៗនេះ អ្នកនាង សុខ សុម៉ាវត្តី ដូចជាមានរឿងក្នុងចិត្ត ទាក់ទងនឹងជីវិតស្នេហារបស់អ្នកនាង ដោយសារមានជនទី៣ ចង់ឆក់យកមនុស្សដែលខ្លួនកំពុងស្រលាញ់។

ក្នុងនោះ អ្នកនាង សុខ សុម៉ាវត្តី បានបង្ហោះសារ នៅក្នុង គណនី ហ្វេសប៊ុកផ្លូវការរបស់នាង ខ្លាំងៗមួយថា «កុំឆ្លៀតឱកាសពេលគេគ្មានខ្ញុំនៅក្បែរដណ្ដើមគេទៅ ... មើលមុខអោយហើយមិនស្លូតទេ Don't touch him He's mine only។ ស្រីអើយស្រីកុំឆ្ងល់ថាហេតុអីគេ Block បើមិនដឹងខ្ញុំប្រាប់ ខ្ញុំអ្នក Block ដឹងថាគេមានម្ចាស់ហើយឆ្លៀតអីឆ្លៀតម្លេះនាង អត់កេរ៍្តខ្មាស់រឺអត់ចេះខ្មាស់ ដូចចង់ផឹកកាហ្វេ Amazon សំរួលអារម្មរណ៍បន្តិច»។

នេះជាលើកទី១ហើយ ដែលតារាស្រីរូបនេះ បានបង្ហាញអារម្មណ៍​ខឹង និងប្រច័ណ្ឌ សង្សារយ៉ាងដូច្នេះ៕

សុខ សុម៉ាវត្តី
សុខ សុម៉ាវត្តី
សុខ សុម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី