ភ្នំពេញ៖ Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា កំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើង ជាមួយការលេចមុខជាលើកដំបូង នៅក្នុងខ្សែភាពយន្តភាគថ្មី ដែលមានចំណងជើងថា «ភូមិគ្រឹះជំពាក់ស្នេហ៍» ធ្វើឲ្យទីផ្សារសិល្បៈ ហាក់រីកមុខរីកមាត់ជាខ្លាំង។

តួយ៉ាងថ្ងៃនេះកញ្ញារូបស្រស់ ស្រីគា ក៏មានវ័យចូល១៩ឆ្នាំហើយដែរ ក្នុងនោះនាងក៏មិនភ្លេចរៀបចំពិធីខួបកំណើត ដោយបានអញ្ជើញតារាសិល្បៈថ្មីចាស់ជាច្រើនទៀតផង។

ជាក់ស្ដែងបើទោះជាទើបប្រឡូកក្នុងវិស័យនេះពិតមែន ប៉ុន្តែគេសង្កេតឃើញថា កម្មវិធីខួបកំណើតនាងយប់នេះ ពិតជាផ្អើលអស់តារាសិល្បៈចូលរួម ព្រោះមិនថាតារាសម្ដែង តារាចម្រៀង និងតារាម៉ូដែល សុទ្ធឆ្លៀតពេលចូលរួមសឹងគ្រប់គ្នាតែម្ដង។

ហើយក្នុងយប់ថ្ងៃខួបកំណើតនេះដែរ ខ្លឹម ស្រីគា ក៏មិនភ្លេចនិយាយពាក្យក្នុងចិត្តជាច្រើន ដោយបានថ្លែងអំណរគុណជាពិសេស ចំពោះតារារៀមច្បង និងសម្ដែងក្ដីរំភើប ខណៈនាងមិនដឹងថាខ្លួននឹងមានឱកាសធ្វើកម្មវិធីនេះ ម្ដងទៀតឬយ៉ាងណានោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោមនេះ ៖ 

ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា
ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា