(ភ្នំពេញ)៖ បន្ទាប់ពីបានចូលសញ្ជាតិអូស្រ្ដាលីពេញសិទ្ធរួចមក គេសង្កេតឃើញថា អតីតតារាសម្ដែង សក់រួញអង្គារដី លោក ស៊ុក សុភា ហាក់បីដូចជារស់នៅ កាន់តែមានក្ដីសុខ និងសុភមង្គល យ៉ាងពេញទំហឹង ជាមួយភរិយាដ៏ស្រស់សោភា រួមជាមួយកូនៗ នៅទីនោះ ខណៈជារឿយៗ គេតែងឃើញ លោកបង្ហោះរូបភាព ផ្អែមល្ហែម ជាច្រើន ដើម្បីបង្ហាញពីជីវិតឯកជនរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ។

ការរស់នៅប្រទេសនោះ ធ្វើឲ្យតារាសម្ដែងរូបនេះ គ្មានក្ដីអាឡោះអាល័យ ជាមួយនឹងសិល្បៈទៀតឡើយ ខណៈដែលតាំងពីឈានជើង ដើរចេញពីរង្វង់សិល្បៈ លោកមិនធ្លាប់បង្ហើបថា មានគម្រោងវិលត្រឡប់ មករស់នៅប្រទេសកម្ពុជា នោះទេ ហើយសូម្បីតែមកសួរសុខទុក្ខសាច់ញាតិ នៅស្រុកកំណើត ក៏ត្រូវបានគេដឹងថា លោកមិនធ្លាប់ មកផងដែរ។

តាមប្រភពជិតស្និទ្ធនឹង លោក ស៊ុក សុភា បានបង្ហើបឲ្យដឹងថា សព្វថ្ងៃតារាសម្ដែងរូបនេះ មិនខ្វល់ខ្វាយពីសិល្បៈទេ ពោលគឺខិតខំធ្វើការ ដោយមិនប្រកាន់ តួនាទី និង ប្រភេទការងារតូច ឬធំឡើយ ខណៈដែលបច្ចុប្បន្នលោក រស់នៅក្នុង ជីវភាព ប្រសើរបំផុត មានផ្ទះធំទ្រនំខ្ពស់ ជិះរថយន្ត ទំនើប និង ប្រើប្រាស់របស់របរសុទ្ធតែថ្លៃៗ។

គួរបញ្ជាក់ថា អតីតតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំងតាមរយៈខ្សែភាពយន្តខ្មែរ រឿង «ទុំទាវ» លោក ស៊ុក សុភា ត្រូវបានមហាជនមួយចំនួន ស្ទើរតែភ្លេចមុខមាត់ទៅហើយ ដោយសារតែលោកបានឃ្លាតឆ្ងាយពីពិភពសិល្បៈ ប្រមាណជា ៦ឆ្នាំមកហើយ ទើបតែថ្មីៗនេះ លោកទទួលបានការចាប់អារម្មណ៍ ពីអ្នកគាំទ្រ សារជាថ្មី ក្រោយធ្លាយដំណឹង ចូលជាសញ្ជាតិអូស្រា្ដលីស្របច្បាប់៕

ស៊ុក ​សុភា ភរិយា និងកូនៗ
ស៊ុក ​សុភា
ស៊ុក ​សុភា
ស៊ុក ​សុភា ភរិយា និងកូនៗ
ស៊ុក ​សុភា និងកូន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា