អាមេរិក៖ វីដេអូឃ្លីបគ្រូបង្រៀនប្រុសស្បែកខ្មៅ សញ្ជាតិអាមេរិក ជាមួយនឹងសិស្សប្រុសវ័យជំទង់ម្នាក់ បានវាយតប់គ្នាលើកបោកពេញថ្នាក់ ក្រោយមានរឿងទាស់សម្ដីគ្នា ត្រូវបានគេយកទៅបង្ហោះចែកចាយលើអ៊ីនធើណែត ដោយទទួលរងការរិះគន់យ៉ាងខ្លាំង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពដំបូងបំផុត ដែលគ្រូបង្រៀនប្រុសស្បែកខ្មៅខាងលើ បានចាប់លើកកូនសិស្សរបស់ខ្លួន បោកទៅលើតុដូចកីឡាកាស ក្រោយខឹងស៊ីមួយដៃចំផ្ទៃមុខក្រោមស្នាដៃសិស្ស។

សកម្មភាពជាបន្ត គេឃើញអ្នកទាំងពីរ បានរុញច្រានគ្នាទៅវិញទៅមក វាយតប់ដាល់មុខ មាត់ ក្បាល ខ្នង និងទ្រូងមិនប្រណីដៃ ធ្វើឲ្យស្ថានភាពនៅក្នុងថ្នាក់កាន់តែរញ៉េរញ៉ៃ ខណៈគេក៏អាចឮសូរសំឡេងសិស្សវ័យជំទង់ប្រុសស្រី ជាច្រើននាក់ផ្សេងទៀតនៅក្នុងបន្ទប់រៀន ខ្លះហាក់សើចធ្វើព្រងើយ និងខ្លះនាំគ្នាស្រែកទាំងភិតភ័យផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បន្តិចក្រោយមក គេក៏ឃើញមានសិស្សប្រុសៗ ប៉ុន្មាននាក់ផ្សេងទៀត បាននាំគ្នាព្យាយាមចូលជួយឃាត់ និងចាប់ទាញគ្រូរបស់ពួកគេចេញ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី គេមិនដឹងច្បាស់ទេថា ក្រោយកើតហេតុនឹងមានរឿងអ្វីជាបន្ត ដែលនឹងត្រូវប្រឈមមុខដោះស្រាយគ្នា ទាក់ទងទៅនឹងជម្លោះរវាងគ្រូនិងសិស្សនេះឡើយ។ ហើយប្រភពក៏មិនបានធ្វើការទម្លាយឲ្យដឹង ពីទីតាំងឈ្មោះសាលា និងអត្តសញ្ញាគ្រូនិងសិស្សនោះទេ។ ប៉ុន្តែគេជឿជាក់ថា ជម្លោះទាស់ពាក្យសម្ដី រហូតឈានដល់ថ្នាក់វាយតប់គ្នា ក្នុងហេតុការណ៍ខាងលើនេះ កើតឡើងក្នុងថ្នាក់រៀនមួយកន្លែង នៅឯសហរដ្ឋអាមេរិក។

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងៗ ទៅលើសកម្មភាពមិនគួប្បីទាំងនេះ ដែលមិនគួរឲ្យកើតមានឡើយនៅក្នុងសាលា។ ជាពិសេស គ្រូបង្រៀនត្រូវមានភាពអត់ធ្មត់ឲ្យខ្លាំងបំផុតចំពោះសិស្ស មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]