ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងសំនៀងស្រទន់កញ្ញា មាស សុខសោភា បានធ្វើឲ្យមហាជនយ៉ាងច្រើន សើចស្ទើរតែផ្អើលឆាកនៅពេលដែលនាង ច្រៀង​បទចម្រៀង ដែលកំពុងតែល្បីរបស់ខ្លួន មានចំណងជើងថា «ឲ្យអត់ស្រលះទៅ» កែប៉ារ៉ូលថ្មី បាញ់លោក រ៉ូលីន ទាំងកណ្តាលឆាក នៅក្នុងការប្រគុំតន្រ្តីមួយកន្លែង។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះផងដែរ កញ្ញា មាស សុខសោភា បានកែប៉ារ៉ូ បទចម្រៀងរបស់ខ្លួន ត្រង់ចំណុច «ព្រោះបងតាប៉ែ យូរពេកនោះអី» មកជា «ព្រោះបងតាប៉ែ រវល់តែតែងស្រី» ដែលធ្វើឲ្យលោក រ៉ូលីន ដាច់ចង្កេះនិយាយលែងចេញតែម្តង។

ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាការច្រៀងបែបលេងសើច រវាងអ្នកទាំង២​នៅលើឆាក ដើម្បីកំដរអារម្មណ៍មហាជន ដែលទស្សនានៅទីនោះ ឲ្យបានសើចសប្បាយជាមួយពួកគេតែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា