ភ្នំពេញ៖ នាពេលថ្មីៗនេះ មានប្រិយមិត្តទស្សនិកជនជាច្រើន កំពុងតែចាប់អារម្មណ៍ ទៅលើតារាចម្រៀងប្រុសស្រី៤ដួង ដែលបច្ចុប្បនេះពួកគេកំពុងតែមាន កេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងមិនធម្មតានៅលើវិស័យសិល្បៈ ដែលពិសេសនោះ គឺតាមរយៈបទចម្រៀងល្បីៗរបស់ពួកគេតែម្តង។

ជាការពិតណាស់ តារាចម្រៀងប្រុសស្រីល្បីឈ្មោះ៤ដួងនេះ ក៏ត្រូវបានគេដឹងថា មានដើមកំណើតចេញពីអ្នករាំ នៅក្នុងក្រុមរាំផ្ទាល់ៗខ្លួន ក៏ដូចជា ជាអ្នករាំជំនិតឲ្យតារាល្បីៗ ផងដែរ។

១. កញ្ញា តី ម្ចាស់បទ«វៃម៉ាលុយ»

អ្នកចម្រៀងចំណូលថ្មី កញ្ញា តី ដែលគេស្គាល់ថាជាអ្នករាំជំនិតរបស់តារាចម្រៀង ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ នាងកំពុងតែទទួលការគាំទ្រខ្លាំង ពីសំណាក់មហាជនតាមរយៈបទចម្រៀងល្បីកក្រើក របស់នាងចំណងជើងថា «វៃម៉ាលុយ»។

តី អ្នករាំជំនិតរបស់ មាស សុខសោភា
តី ម្ចាស់បទ«វៃម៉ាលុយ»
តី ម្ចាស់បទ«វៃម៉ាលុយ»

២. តារាចម្រៀងរ៉េប និងជាអ្នកតែងនិពន្ធ លោក Bmo

លោក Bmo បច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាដៃគូចម្រៀង និងជាអ្នកតែងនិពន្ធផ្ទាល់ខ្លួន ឲ្យតារាចម្រៀងស្រី ប្រចាំសាន់ដេ កញ្ញា យូរី។ ប៉ុន្តែមិនថាយ៉ាងណា មុនពេលប្រែខ្លួនក្លាយជា តារាចម្រៀង លោក Bmo ធ្លាប់ធ្វើជាអ្នករាំដ៏ពូកែម្នាក់ នៅក្នុងក្រុមរាំល្បីឈ្មោះមួយផងដែរ។

Bmo
Bmo ដៃគូចម្រៀង និងជាអ្នកតែងនិពន្ធ
Bmo ដៃគូចម្រៀង និងជាអ្នកតែងនិពន្ធ

៣. តារារ៉េបស្រីកញ្ញា វីវី

តារារ៉េបស្រីចំណូលថ្មីកញ្ញា វីវី មុននឹងប្រែក្លាយជាតារាចម្រៀងស្ទីលHip Hop បែបនេះ នាងត្រូវបានគេដឹងថា ពីមុននាងគឺជាអ្នករាំជំនិត និងជាអ្នកបំបែកក្បាច់រាំជាច្រើនឆ្នាំ ឲ្យកំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា

វីវី អ្នករាំជំនិតរបស់ ឱក សុគន្ធកញ្ញា
វីវី អ្នករាំជំនិតរបស់ ឱក សុគន្ធកញ្ញា
វីវី អ្នករាំជំនិតរបស់ ឱក សុគន្ធកញ្ញា

៤. តារាចម្រៀងរ៉េប និងជាអ្នកតែងនិពន្ធលោក ងួន ចាន់ដេវីត

លោក ងួន ចាន់ដេវីត ឬហៅ ជី ដេវីត ដែលមហាជនស្គាល់ថាជា តារាចម្រៀងរ៉េបប្រុសល្បីឈ្មោះមួយរូបប្រចាំផលិតកម្ម ហង្សមាស ហើយតារាប្រុសរូបនេះ ក៏បានសាងស្នាដៃតែងនិពន្ធបទចម្រៀងល្បីៗជាច្រើន មានគ្រប់ទម្រង់ផងដែរ។ យ៉ាងណាមិញ បើងាកមកដឹងពីអតីតកាលរបស់តារាប្រុសរូបនេះវិញម្តង កាលពីមុនលោកធ្លាប់ចាប់អាជីពជាអ្នករាំ ដោយបង្កើតជាក្រុមរាំមួយ នៅឯបាត់ដំបងអស់រយៈពេល៣ឆ្នាំ ប៉ុន្តែមិនសូវបានទទួលជោគជ័យប៉ុន្មាននោះទេ៕

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត រូបកាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]