ភ្នំពេញ៖ មនុស្សមួយចំនួន មានរូបសម្រស់អំណោយផលពីធម្មជាតិ ស្រស់ស្អាត តែពេលខ្លះពួកគេបែរជាមិនពេញចិត្ត នូវរូបសម្រស់របស់ខ្លួនបច្ចុប្បន្នទេនោះ គេតែងបន្ថែមសម្រស់ ទៅលើការកែសម្ផស្ស ដូចជាដាក់ខ្ទង់ច្រមុះ ចាក់ចង្កាឲ្យស្រួច និងកែទម្រង់មុខ រហូតមើលមិនចង់ស្គាល់ ទាំងនេះដោយសារតែតម្រូវការ និងការចូលចិត្តរបស់មនុស្សម្នាក់ៗផ្សេងៗគ្នា។

បើងាកមើលសម្រស់របស់តារាខ្មែរយើងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ ដោយខ្លះមានការកែកុនបន្តិចបន្តួច ដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាភាគច្រើន ក៏មានសម្រស់បែបធម្មជាតិមិនកែទាំងស្រុងផងដែរ។

តែចំពោះការកែសម្ផស្សនេះវិញ មិនថាតារាឫក៏អ្នកណា ហាក់មិនចង់ប្រាប់ និងលាក់បាំងមិនចង់ឲ្យគេដឹងនោះទេ ក៏ប៉ុន្តែសម្រាប់តារាមួយចំនួនបានបើកបង្ហាញ និងមិនលាក់ចំពោះរឿងនេះប៉ុន្មាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ក៏ធ្វើឲ្យអ្នកគាំទ្រពេញចិត្តចំពោះពួកគេដែលមិនមានភាពលាក់ តែក៏មានអ្នកគាំទ្រមួយចំនួនបាននិយាយថា តារាខ្លះកែសម្រស់ស្អាតជាងមុន ឯតារាខ្លះក៏គេនិយាយថាកែសម្ផស្សចំណាយលុយរាប់ពាន់តែ ស្អាតចាញ់កាលមិនទាន់កែ៕

ដោយក្នុងនោះមានដូចជា៖

១) ដេននីក្វាន់៖ មិនលាក់បាំងជាមួយនឹងរឿងកែសម្ផស្សរបស់នាង ដោយតារារូបនេះបានកែមុខមាត់ច្រើនកន្លែង ដើម្បីបំពេញការចូលចិត្ត និងខ្វះខាតរបស់ខ្លួន។ សម្រាប់នាង គេគិតថា កាលពីមុន មានសម្រស់ស្អាតជាង បែបមុខប៉ោងៗ គួរឲ្យស្រលាញ់។

ដេននី ក្វាន់
ដេននី ក្វាន់

២)បេនី យុំាង៖ តារារូបនេះបានបិទមុខអស់រយៈពេលជាច្រើនខែ មិនបានប៉ុន្មាននាងក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនភ្ញាក់ផ្អើល ដែលនាងបានកែច្រមុះ យ៉ាងខុសបែ្លកពីមុនដូចមនុស្ស២នាក់ផ្សេងគ្នា។ ជាពិសេស ក៏មានអ្នកខ្លះ គិតថា ស្អាតចាញ់កាលពីមុន។

បេនី យុំាង
បេនី យុំាង
បេនីយុំាង ក្រោយកែសម្ផស្ស
បេនីយុំាង ក្រោយកែសម្ផស្ស

៣)តារាភេទទី៣ ប៉ុបពី៖ បានកែសម្ផស្សស្ទើរតែពេញមួយតួខ្លួន ដើម្បីក្លាយទៅជាស្រីពេញលក្ខណៈ បច្ចុប្បន្ន នាងមានសម្រស់ស្អាតមិនចាញ់នារីប៉ុន្មានទេ ហើយមិនតែប៉ុណ្ណោះ ក៏មានអ្នក ច្រណែននាងមិនតិចដែរ ដែលកែសម្ផស្ស ឡើងស្អាតបែបនេះ។

ប៉ុបពី កាលនៅជាប្រុស
ប៉ុបពី
ប៉ុបពី

៤)ពេជ្រ អាវីហ្សា៖ ក៏ជាតារាម្នាក់ក្នុងចំណោមតារាខាងលើនេះដែរ ដោយនាងបានកែសម្រស់ ជាក់ស្តែងត្រង់ច្រមុះរបស់នាងពីមុនសិល្បៈ និងបច្ចុប្បន្ន គឺខុសគ្នាដាច់។ ក្នុងនោះ ក៏មានអ្នកខ្លះ គិតថា ពេលនេះ​ នាងមានសម្រស់ស្អាតជាងពីមុន បើទោះបីនាង ធ្វើតែច្រមុះតែមួយមុខក៏ដោយ។

ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា

៥)ហេង កែវនីតា៖ ពិធីការិនីដ៏ល្បីឈ្មោះរូបនេះបានបើកបង្ហាញជាមួយនឹងសម្រស់របស់នាងកាលពីមុន ដែលគេបានថានាងកែសម្ផស្ស ដោយបច្ចុប្បន្ននាងកាន់តែស្អាតឡើង។ ប៉ុន្តែសម្រស់ពីមុន និងបច្ចុប្បន្ន របស់នាង ត្រូវអ្នកគាំទ្រ គិតថា ស្អាតម្យ៉ាងម្នាក់។

ហេង កែវនីតា
ហេង កែវនីតា

៦)បងស្រី ដេននី ក្វាន់៖ ទោះបីជាមិនមែនតារាក៏ពិតមែនតែនាង មានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ហើយអ្នកនាងក៏បានកែមុខមាត់អស់រាប់ម៉ឺនដុល្លារ ដែលទើបបច្ចុប្បន្នមានសម្រស់ស្អាតបែបនេះ។ ជាពិសេស អ្នកគាំទ្រ បាននិយាយថា ក្រោយនាងបានកែសម្ផស្ស នាងពិតជា ប្លែក និងក្មេងជាងមុនដាច់។

បងស្រីដេននីក្វាន់
បងស្រីដេននីក្វាន់

៧)ស្រីម៉ុច៖ អតីតតារាសម្តែង និងជាតារាម៉ូដែល អ្នកនាង ស្រីម៉ុច ដែលបានគេស្គាល់ច្បាស់នៅក្នុងការសម្តែងចម្រៀង «ជីដូនកាកី» បានកែច្រមុះរបស់ខ្លួនឲ្យស្រួច បច្ចុប្បន្នមុខមាត់របស់នាងកាន់តែស្រស់ស្អាត។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏អ្នកគាំទ្រ គិតថា ច្រមុះនាងខ្ពស់ស្រាប់ហើយ មិនចាំបាច់ធ្វើក៏បានដែរ។

ស្រីម៉ុច
ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង