ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងដែលមានសម្រស់ដូចកូនកាត់អ្នកនាង ប៊ីរីយ៉ា នៅតែមានប្រជាប្រិយភាពមិនស្រកចុះទាល់តែសោះ ខណៈនាងបានរៀបការមានគ្រួសារហើយក៏ដោយ។

មិនខុសគ្នាពី រីយ៉ា ថៅកែស្រីវ័យក្មេង និងជាអតីតតារាសម្ដែងស៊ិចស៊ីកញ្ញា បេនី យ៉ាំង ក៏កំពុងទាមទារចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេស អ្នកលេងនៅតាមរយៈបណ្ដាញសង្គមផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ថៅកែស្រីទាំង២ ក៏បានជួបនិយាយគ្នាលេង យ៉ាងសប្បាយរីករាយ ហើយក៏មិនភ្លេចបង្ហោះរូបភាពស្អាតៗ យ៉ាងស្និទ្ធស្នាលរួមជាមួយគ្នាលើហ្វេសប៊ុក ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេលពួកគេដាក់មុខជិតគ្នាបែបនេះ ទើបដឹងច្បាស់ថាទម្រង់តារាស្រីទាំង២ពិតជាមានភាពស្រដៀងគ្នាខ្លាំង ហាក់បីដូចជាបងប្អូន ព្រោះមិនថាភ្នែក ច្រមុះ មុខមាត់ ពិតជាលក្ខណៈដូចគ្នាខ្លាំងណាស់៕

ចង់ដឹងថា តារាស្រីមួយគូនេះមានមុខមាត់ដូចគ្នាយ៉ាងណា ទស្សនារូបភាពខាងក្រោម៖

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
ប៊ិីរីយ៉ាង
ប៊ិីរីយ៉ាង
ប៊ិីរីយ៉ាង
បេនី យ៉ាំង និង ប៊ិីរីយ៉ាង
បេនី យ៉ាំង និង ប៊ិីរីយ៉ាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង