ថៃ ៖ ក្រោយពីរៀបការអស់រយៈពេលជិត១០ឆ្នាំ តារាសម្ដែងអ្នកនាង Nune Woranuch ដែលគេស្គាល់ថា នាង ឡាំយ៉ង និងស្វាមី បានចាប់ដៃគ្នាសាងអនុស្សាវរីយ៍ រាប់ភ្លេច។ ប៉ុន្តែទោះបីជា យ៉ាងណា រហូតមកទល់ពេលនេះ ពួកគេ មិនទាន់មានកូនជាមួយគ្នានោះឡើយ។

ជាក់ស្ដែងនៅក្នុងឱកាសគម្រប់ខួប៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ តារាសម្ដែងស្រីរូបនេះ បានធ្វើការបង្ហោះរូបថតដ៏ផ្អែមល្ហែមមួយសន្លឹក ដោយក្នុងរូបនោះខ្លួន គេងផ្អែកក្បាលលើស្មារបស់ស្វាមី ដែលមើលទៅពិតជាបង្កប់នៅអត្ថន័យជាច្រើន រវាងនាងនិងស្វាមី។

ទន្ទឹមនឹង រូបថតគូដ៏រ៉ូមែនទិកមួយនោះ តារាសម្ដែង អ្នកនាង Nune មិនបានរៀបរាប់អ្វីច្រើននោះទេ ដោយគ្រាន់សរសេរអក្សរតែ២តួតែប៉ុណ្ណោះ គឺ‹‹WP›› ដែលជាពាក្យកាត់ ឈ្មោះនាង និងស្វាមី។

គួរបញ្ជាក់ផងដែរ Nune កម្របង្ហាញភាពស្និទ្ធស្នាល ជាមួយនឹងស្វាមី ក្នុងបណ្តាញសង្គមណាស់ ទាល់តែស្ថិតក្នុងឱកាសសំខាន់ៗ បាននាងបង្ហោះរូប ជាមួយនឹងស្វាមី បែបផ្អែមល្ហែម៕

Nune និងស្វាមី
Nune និងស្វាមី
Nune និងស្វាមី
Nune និងស្វាមី
Nune និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]