ភ្នំពេញ៖ កញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី ដែលប្រិយមិត្តបានស្គាល់ថា ជាបងប្អូននោះ បច្ចុប្បន្ននេះ អ្នកទាំងពីរ បានកាន់ដៃគ្នា ដើរចូលសិល្បៈ ហើយក៏មានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជនផងដែរ ។

ក្នុងនោះ កាលពីថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានបង្ហោះសារ និងរូបជាមួយនឹង ប្អូននាង នៅក្នុង គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ដែលបានរៀបរាប់ ពីចរិតរបស់បងប្អូននាង។

សាររបស់នាងបានសរសេរថា «យើងទាំងពីនាក់គឺជាបងប្អូនស្រីដែលមានសំណាងដែលបានកើតមកក្នុងផ្ទៃតែមួយរបស់ម៉ាក់និងប៉ា។ យើងមានរូបរាងស្អាតដូចគ្នាចិត្តល្អដូចគ្នា ហើយស្ទាយ៍ក៏ម្យ៉ាងម្នាក់ តែនាងមានចរិតរឹងជាងខ្ញុំបន្តិចហើយយើងមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង យល់ពីគ្នាខ្លាំង ចែករំលែកការសប្បាយនិងកើតទុក្ខស្មើគ្នាតស៊ូដោះស្រាយបព្ហាាជាមួយគ្នាមិនដែលបោះបង់គ្នា គឺមានន័យថាយើងទាំងពីរនាក់រួមបញ្ចូលបេះដូងទាំងកម្លាំងកាយចិត្តតែមួយតស៊ូដើម្បីគ្រួសារដ៏កក់ក្ដៅមួយនេះមែនហេស»។

នេះស្ដែងឲ្យឃើញ ពីចរិតរបស់អ្នកទាំងពីរ ដែលបានសាមគ្គីគ្នា មិនថា នៅក្នុងវិស័យសិល្បៈ និងក្រៅនោះទេ ហើយជាពិសេស ពួកគេ ស្រលាញ់គ្នាខ្លាំងណាស់ តែងយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក៕

កញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី
កញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី
កញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី
កញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី
កញ្ញា ទឹម រដ្ឋា និង កញ្ញា ទឹម វត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម វត្តី