ភ្នំពេញ៖ ចាប់តាំងពីបញ្ចប់ការប្រឡងចម្រៀងកម្មវិធី The Voice Kid Cambodia រដូវកាលទី១រួចមក អ្នកគាំទ្រសង្កេតឃើញថា វត្តមាននៅក្នុងការងារសិល្បៈ របស់កុមារី រ៉ន ចាន់ឌីន ហាក់ស្ងប់ស្ងាត់ មិនបានបង្ហាញមុខនៅក្នុងកម្មវិធីតន្ត្រីធំៗ ដូចអតីតបេក្ខភាពដទៃនោះទេ។ ហើយសូម្បីតែការចេញបទចម្រៀងថ្មី ក៏ ចាន់ឌីន មិនទាន់បានបញ្ចេញសូម្បីតែមួយបទសម្រាប់អ្នកគាំទ្រ របស់ខ្លូននោះដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អតីតបេក្ខភាពខ្លួនក្មេងសម្លេងចាស់រូបនេះ បានមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយរូបនាងបានឡើងឆាកសម្តែងនៅក្នុងកម្មវិធីតន្ត្រីមួយ របស់ទូរទស្សន៍ហង្សមាស។

ក្នុងនោះដែរ ចាន់ឌីន នៅតែមិនធ្វើឲ្យមហាជនខកបំណងនោះទេ ជាមួយនឹងការបញ្ចេញសំនៀងយ៉ាងពិរោះរបស់ខ្លួន។ ហើយមិនត្រឹមតែប៉ុណ្ណោះ កុមារីរូបនេះថែមទាំងច្រៀងបទចម្រៀងមរតកដើម មានចំណងជើងថា «បូរីជូឡុង» ដែលធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ ស្ទើរតែព្រឺសម្បុរតាម។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងមរតកដើមមួយបទនេះ ចាន់ឌីន ពិតជាធ្វើបានយ៉ាងល្អមែនទែន ដែលធ្វើឲ្យមហាជនអត់ទ្រាំមិនសរសើរមិនបាននោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រ៉ន ចាន់ឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន