ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងកញ្ញាវី ឌីណែត ហាក់មានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំងឡើង ស្របពេលដែលសមត្ថភាព ជាមួយនឹងទេពកោសល្យរបស់តារារូបនេះខ្លាំង ដែលមានសម្លេងល្អ ស្រែកច្រៀងយ៉ាងកប់ មិនចាញ់តារាជើងចាស់។

ជាក់ស្តែង ទិវាមាតាពិភពលោកបានកន្លងផុតទៅប៉ុន្មានថ្ងៃមកហើយ នៅក្នុងយើងក៏ឃើញមានតារាជាច្រើនបានបង្ហាញក្តីស្រលាញ់ចំពោះម្តាយ និងគ្រួសារ ជាច្រើន ដូចជាមានការហូបអាហារជួបជុំគ្នាជាដើម។

យ៉ាងណាមិញ តាមរយៈបណ្តាញសង្គមរបស់តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលនាងបានជូនកាដូដ៏មានតម្លៃ គឺខ្សែ.កមាស មួយខ្សែធំ ជូនដល់អ្នកម្តាយជាទីស្រលាញ់របស់នាង។

លើសពីនេះនាងក៏បានបង្ហាញអារម្មណ៍មួយទៅកាន់ម្តាយថា៖« Happy Mother's Day នារីម្នាក់ដែលតែងតែមើលថែខ្ញុំតាំងពីតូចដល់ធំហើយជានារីម្នាក់ដែលខ្ញុំស្រលាលើសអ្វីៗទាំងអស់នោះគឺអ្នកម្ដាយជាទីស្រលាញ់របស់កូន ជូនពរអោយម៉ាក់សុខភាពល្អអាយុវែងនៅជាម្លប់ដល់កូនៗទាំងអស់....I LOVE YOU MY SUPER LADY »។

មិនត្រឹមតែប៉ុណ្ណោះ ម្តាយរបស់តារារូបនេះ បានបង្ហាញទឹកមុខសប្បាយរីករាយ ញញឹមបិទមាត់មិនជិត ខណៈពេលដែលមានកូនស្រីដែលល្អបែបនេះ ដែលនាងមិនបានចំណាយលុយ ទិញរបស់ប្រ៊េនៗ​ សម្រាប់ខ្លួនឯងទេ តែនាងសុខចិត្ត ទិញខ្សែ.ក ឲ្យម្តាយ ក្នុងតម្លៃថ្លៃទៅវិញ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
វី ឌីណែត និងម្តាយ
ម្តាយវី ឌីណែត
ម្តាយវី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត