ភ្នំពេញ៖ សុភមង្គលនៅក្នុងគ្រួសាររបស់តារាចម្រៀងអ្នកនាងយក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត កាន់តែផ្អែមល្ហែមនឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាពួកគេមានវ័យកាន់តែច្រើន ក៏ដូចជាមានកូនរួចមកហើយក្តី។

មិនត្រឹមតែប៉ុណ្ណោះនោះទេ គ្រួសាររបស់លោកក៏ជាប់ឈ្មោះជាគ្រួសារគំរូមួយនៅក្នុងចំណោមអ្នកសិល្បៈ ព្រោះអ្នកនាង និងស្វាមី តែងតែផ្តល់ភាពកក់ក្តៅគ្នាទៅវិញទៅមក ជាពិសេសនោះអ្នកទាំងពីរ បានបង្ហាញការស្រលាញ់ឲ្យគ្នាមិនចាញ់យុវវ័យនោះទេ។

មកទល់នឹងពេលនេះ អ្នកនាង និងស្វាមីបានចាប់ដៃគ្នា សាងសុភមង្គលអស់រយៈពេល១៣ឆ្នាំទៅហើយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះលោកក៏បានធ្វើខួបគម្រប់អាពាហ៍ពិពាហ៍ ជាមួយនឹងនំខេកមួយ ដើម្បីបញ្ជាក់ពីការស្រលាញ់រវាងគ្នា ជាមួយនឹងគ្រួសារ យ៉ាងមានសុភមង្គល ស្របពេលដែលគូស្វាមីភរិយាមួយចំនួន ជ្រើសរើសការធ្វើពិធីធំដុំ ដើរលេងកន្លែងថ្លៃៗ។

ទន្ទឹមនឹងនេះ ការដែលធ្វើតូចធម្មតា ដូចជាការជួបជុំគ្រួសារបែបនេះ មិនប្រាកដថាមិនមានសុភមង្គលនោះឡើយ សំខាន់នៅលើអ្វីដែលយើងចេះបង្កើតឡើង ដូចជាគ្រួសាររបស់តារារូបនេះយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

ខួបគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង
ខួបគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង
ខួបគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង
ខួបគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង
ខួបគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង
ខួបគម្រប់ខួបអាពាហ៍ពិពាហ៍របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា