ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី កញ្ញា សន ផល្លីកា ហាក់ដូចជាស្ងាត់ជាមួយនឹងការងារសិល្បៈខ្លាំង ក្រោយពីចេញចម្រៀងបានមួយបទ នៅក្នុងផលិតកម្ម ហង្សមាស។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏រូបនាង នៅតែបន្តបង្ហាញខ្លួន នៅក្នុងបណ្តាញសង្គម មិនដែលបាត់មួយថ្ងៃ ដោយនាងតែងបង្ហោះពីសកម្មភាពរបស់នាង ស្ទើរតែគ្រប់ពេលវេលា។ ជាក់ស្តែង កាលពីព្រឹកមិញនេះដែរ តារាស្រីរូបនេះ បានដើរលេងកម្សាន្តមាត់សមុទ្រ នៅប៉ាតាយ៉ា ប្រទេសថៃ ក្នុងឱកាសថ្ងៃឈប់សម្រាក ជាមួយនឹងមិត្តភក្តិរបស់នាង។

ជាពិសេស សន ផល្លីកា ក៏មិនភ្លេចបង្ហាញនូវរូបរាងស៊ីអារម្មណ៍ ដោយរូបនាង បានស្លៀកឈុតស៊ិចស៊ី បញ្ចេញសាច់ខ្នង និងរួមទាំងបង្អួតស្នាមសាក់របស់នាងទៀតផង។ ប៉ុន្តែលើកនេះ នាងក៏មិនបាន ស្លៀកឈុតស៊ិចស៊ី សាហាវខ្លាំងដូចមុន ព្រោះនាង បានស្លៀកក្រណាត់ស្តើង រុំពីលើ ឈុតស៊ិចស៊ីរបស់នាង៕

តោះមើលរូបថតរបស់ សន ផល្លីកា ទាំងអស់គ្នា៖ 

សន ផល្លីកា
សន ផល្លីកា
សន ផល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]