(ភ្នំពេញ)៖ តារាសម្ដែងស្រី មានប្រជាប្រិយភាព តាមរយៈការសម្ដែងរឿងផ្សេងៗ គឺកញ្ញា យ៉ែម ស្រីពេជ្រ ហាក់ដូចជាមមាញឹកខ្លាំង លើការងារសិល្បៈ មិនថា ការសម្ដែងក្នុងស្រុកនោះទេ នាងថែមទាំងទទួលបានឱកាស បានចេញទៅសម្ដែងនៅ ឯក្រៅប្រទេសផងដែរ។ ជាក់ស្ដែង កាលពីថ្មីៗនេះ មានប្រភពព័ត៌មានមួយទម្លាយថា នាងមានឱកាសបានទៅសម្ដែង នៅឯប្រទេសឥណ្ឌាទៀតផង។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ របស់ «Vj ALaskoo» បានសរសេរបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ថា «យី មីច្រម៉ក់ទៅប្រទេសឥណ្ឌាផង?? សូមសំណាងល្អណាអូន ឡើងយន្តហោះ ទៅបំពេញការងារចេញសម្ដែង នៅប្រទេសឥណ្ឌា ហើយកុំភ្លេចផ្ញើសម្លការីឥណ្ឌាមកវិញផង ហាហា» ក្នុងនោះក៏មានភ្ជាប់ ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ជាមួយកញ្ញា យ៉ែម ស្រីពេជ្រ ផងដែរ។

គួរបញ្ជាក់ថា តារាសម្ដែងស្រីដែលមានទម្រង់មុខកាចឆ្នាស់ ប៉ុន្តែគួរឲ្យស្រឡាញ់ កញ្ញា យ៉ែម ស្រីពេជ្រ ជាតារាដែលមានទស្សនិកជនស្គាល់ច្រើន តាមរយៈទេពកោសល្យផ្នែកសិល្បៈ មានភាពយន្តជាច្រើន ដែលនាងបានគ្រងតំណែងជាតួឯក មិនថាទាំងរឿងភាគ និងរឿងដុំ ជាពិសេសនោះ គឺតាមរយៈស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែបង្ហាញមុខក្នុងរឿងភាគ ស្ទើរតែគ្រប់រឿង៕

យ៉ែម ស្រីពេជ្រ​
យ៉ែម ស្រីពេជ្រ​
យ៉ែម ស្រីពេជ្រ​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ