ចិន៖ កសិដ្ឋានកម្ពស់ ៧ជាន់ដ៏ទំនើបពីរត្រូវបានគេសាងសង់ឡើងនៅលើភ្នំ Yaji ភាគខាងត្បូងនៃប្រទេសចិន ដែលនៅក្នុងកសិដ្ឋានមានគេចិញ្ចឹមជ្រូករាប់ពាន់ក្បាលក្នុងមួយជាន់ៗ ហើយកសិដ្ឋាននេះត្រូវបានគេដាក់ឈ្មោះថា «សណ្ឋាគារជ្រូក»។

កសិដ្ឋានចិញ្ចឹមជ្រូកនេះគឺគ្រប់គ្រងដោយក្រុមហ៊ុនកសិកម្ម Guangxi Yangxiang Co Ltd ដែលមានអគារកម្ពស់ ៧ជាន់ដល់ទៅពីរអគារឯណោះ ហើយគេក៏កំពុងសាងសង់ ៤ជាន់បន្ថែមទៀតសម្រាប់អគារទាំងនោះផងដែរ ដែលនឹងនាំឲ្យវាក្លាយជាកសិដ្ឋានចិញ្ចឹមជ្រូកដែលមានកម្ពស់ខ្ពស់ជាងគេក្នុងលោក។

កសិដ្ឋាន

ការចិញ្ចឹមជ្រូកដោយប្រើអគារច្រើនជាន់បែបនេះ ក៏ធ្លាប់ត្រូវបានគេធ្វើឡើងក្នុងចំនួនច្រើននៅក្នុងទ្វីបអឺរ៉ុបផងដែរ ក៏ប៉ុន្តែសាធារណៈជននៅទីនោះបានបដិសេធប្រឆាំងយ៉ាងខ្លាំង ទៅលើការចិញ្ចឹមសត្វក្នុងចំនួនច្រើនដោយគេគិតថា ការចិញ្ចឹមសត្វបែបនេះដូចជាអមនុស្សធម៌ពេក។

កសិដ្ឋាន

ចិនដែលជាប្រទេសដែលចិញ្ចឹមជ្រូកច្រើនជាងគេក្នុងលោក ក៏កំពុងធ្វើឧស្សាហូបនីយកម្មទៅលើរបៀបចិញ្ចឹមជ្រូករបស់គេផងដែរ ដោយវាគឺស្ថិតក្នុងគម្រោង ៣០ឆ្នាំរបស់គេក្នុងការធ្វើទំនើបកម្មចំពោះវិស័យកសិកម្មរបស់គេ និងជួយផ្ដល់សម្រួលជីវភាពសម្រាប់ប្រជាជនក្នុងតំបន់ដាច់ស្រយាល។ ដូចនេះហើយបានជាក្រុមហ៊ុនចិនជាច្រើនកំពុងធ្វើការពិសោធន៍ទៅលើរបៀបចិញ្ចឹមផ្សេងៗ ដោយគេមិនផ្ដោតសំខាន់ពីការចំណាយនោះទេ។ ហើយសណ្ឋាគារជ្រូកនេះ គឺជាភស្តុតាងបង្ហាញថាចិននឹងធ្វើគ្រប់យ៉ាងដើម្បីកែប្រែ វិធីធ្វើកសិកម្មរបស់គេឲ្យបានល្អ។

កសិដ្ឋាន

លោក Xu Jiajing ដែលជាអ្នកគ្រប់គ្រងកសិដ្ឋានលើភ្នំរបស់ក្រុមហ៊ុន Yangxiang នេះបាននិយាយថា «ការចិញ្ចឹមជ្រូកក្នុងអគារខ្ពស់ៗបែបនេះមានអត្ថប្រយោជន៍របស់វា អាចជួយសន្សំថាមពលនិងធនធានដែលយើងប្រើ ហើយវាក៏បានជួយសន្សំផ្ទៃដីដែលយើងត្រូវការផងដែរ»។

កសិដ្ឋាន

ក្រុមហ៊ុននេះបានចំណាយច្រើនជាងកសិដ្ឋានធម្មតាដល់ទៅ ៣០%ឯណោះ បើទោះបីជាតម្លៃជ្រូកនៅក្នុងប្រទេសចិនកាន់តែធ្លាក់ចុះទៅៗអស់រយៈពេល ៨ឆ្នាំមកហើយក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃជ្រូកលើទីផ្សារមិនមែនជាបញ្ហាប្រឈមតែមួយដែលអាចកើតឡើងនោះទេ។ ការចិញ្ចឹមជ្រូកច្រើនក្នុងផ្ទៃដីតូចមួយបែបនេះ ក៏អាចឲ្យមានជំងឺរាតត្បាតឆាប់រហ័សផងដែរ។

កសិដ្ឋាន

អ្នកជំនាញខ្លះបានផ្ដល់ការយល់ឃើញទៅលើកសិដ្ឋានកម្ពស់ ៧ជាន់នេះថា ការធ្វើបែបនេះវាអាចសន្សំផ្ទៃដីបានបន្តិចមែន ក៏ប៉ុន្តែភាពស្មុគស្មាញក្នុងការសាងសង់សំណង់នេះ រួមមានបំពង់ដាក់ចំណី និងទឹកផងអាចនឹងត្រូវទាមទារឲ្យគេចំណាយប្រាក់ច្រើនដដែល៕

ទស្សនាវីដេអូ និងរូបភាពនាៗនៃកសិដ្ឋាននេះខាងក្រោម៖

កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន
កសិដ្ឋាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]