ភ្នំពេញ ៖ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ នៅតែមានប្រជាប្រិយភាព និងភាពជោគជ័យខ្លាំង មិនថាវិស័យសិល្បៈ និងជីវិតក្រុមគ្រួសាររបស់នាង។

ជាមួយគ្នានេះដែរ អ្នកនាង ទូច ស្រីល័ក្ខ តែងតែបង្ហាញពីសេចក្ដីសុខ និងសុភមង្គលរបស់ក្រុមគ្រួសាររបស់នាងជារឿយៗ នៅលើបណ្ដាញសង្គមរបស់ខ្លូន។ ស្រាប់តែថ្មីៗនេះ នាងក៏បានបង្ហាញអារម្មណ៍មួយចំពោះស្វាមី ដែលអ្នកនាងបានលាក់ទុកជាយូរមកហើយ។

ជាក់ស្ដែងដោយយោងទៅ តាមការបង្ហោះសារ តារាស្រីរូបនេះបានរៀបរាប់ពីស្វាមីរបស់ខ្លួនថា ៖ ‹‹ គាត់មានតួនាទីច្រើនសំរាប់ពួកយើងប្តីផងបងប្រុសផងមិត្តភ័ក្រព្រមទាំងជាគ្រូពេទ្យរដែរតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ខ្ញុំព្រមទទួលស្តាប់គ្រប់រឿងដែរកើតមានឡើងតែងតែផ្តល់ជាកំលាំងចិត្តនិងជំរុញអោយខ្ញុំបន្តរដំណើររាល់ការបំពេញការងារហើយគាត់គឺជាជំនួយការដ៏ពិសេសមួយទៀតដែរពិបាករកសំរាប់ខ្ញុំជួយកាត់តរូបភាពក៏ដូចជាកាត់តវិឌីអូរដាក់ក្នុង channel YouTube របស់ខ្ញុំផ្ទាល់ព្រមទាំងជួយរៀបចំរាល់បទចំរៀងថ្មីៗរបស់ខ្ញុំដាក់សំរាប់បង្ហាញ់បងប្អូនរាល់ពេលខ្ញុំឡើង concert ជួយថតរូបព្រមទាំងថតវិឌីអូរគឺគាត់បានធ្វើអោយខ្ញុំមានកំលាំងចិត្តខ្លាំងណាស់មានពេលខ្លះថតទល់ភ្លឺក៏គឺគាត់អង្គុយចាំបើកឡានអោយអញ្ចឹងបានថាកំលាំងចិត្តមួយនេះអ្នកណាក៏ត្រូវការដែរ ››។

ទន្ទឹមនិងសារដ៏គួរឲ្យរំភើបនេះផងដែរ ក៏មានមហាជនជាច្រើនបានលួចច្រណែន អ្នកនាងទូច ស្រីល័ក្ខ ដែលមានស្វាមីដែលល្អចំពោះនាង និងក្រុមគ្រួសារបែបនេះ៕ 

ទូច ស្រីល័ក្ខ និងស្វាមី
គ្រួសារ ទូច ស្រីល័ក្ខ 
គ្រួសារ ទូច ស្រីល័ក្ខ
សាររបស់​ ទូច ស្រីល័ក្ខ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ