ភ្នំពេញ៖ តារាសម្តែងវ័យក្មេងកំពុងមានសន្ទុះនៅក្នុងការគាំទ្រខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញាប៉ុប រចនា ក្រោយល្បីថានាងមានមុខមាត់ស្រដៀងនឹងតារាថៃ Kimberley ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បណ្តាអ្នកលេងបណ្តាញសង្គម និងមានសារព័ត៌មានថៃនិងក្នុងស្រុកចុះផ្សាយជាហូរហែរ។

យ៉ាងណាមិញ តារាស្រីរូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានទេពកោសល្យសម្តែងពេញខ្លួន មិនចាញ់តារារាមច្បងប៉ុន្មានដែរ។ ដោយសារហេតុផលទាំងនេះហើយ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែខ្លាំងឡើង។

ជាក់ស្តែងកាលពីថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុករបស់នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៃសកម្មភាពថតរឿងថ្មី «រនាតឯក» ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។  គេសង្កេតឃើញថា ឈុតឆាកនៃសាច់រឿងដែលនាងថត ពិតជាមានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយនឹងតួប្រុស ដោយមានទាំងការអោប ប្រលែងលេងជាមួយគ្នាយ៉ាងផ្អែមល្ហែម។ តែអ្វីដែលកាន់តែរំជើបរំជួលថែមទៀតនោះ គឺនាង និងតួប្រុសបានថើបមាត់គ្នាពិតៗ ដោយមិនមានការកាត់.តអ្វីច្រើនឡើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាប៉ុប រចនា
កញ្ញាប៉ុប រចនា
កញ្ញាប៉ុប រចនា
ប៉ុប រចនា ពេលសម្តែងរឿង
ប៉ុប រចនា ពេលសម្តែងរឿង
ប៉ុប រចនា ពេលសម្តែងរឿង
ប៉ុប រចនា ពេលសម្តែងរឿង
ប៉ុប រចនា ពេលសម្តែងរឿង
ប៉ុប រចនា ពេលសម្តែងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រចនា