អូស្រ្តាលី៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាពមួយកម្រិតទៀត បន្ទាប់ពីនាងបានក្លាយខ្លួនជាតួឯកស្រីនៅក្នុងរឿង «បិសាចគួរឱ្យស្រលាញ់»។

កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា រ៉េត ស៊ូហ្សាណា បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលនៅសុខៗស្រាប់តែឃើញនាង និងគ្រួសារហោះទៅដល់ទឹកដីប្រទេសអូស្រ្តាលី។

ក្នុងនោះដែរ ដោយផ្អែកលើរូបភាពជាច្រើនសន្លឹក និង Story ដែលនាងបង្ហោះក្នុងគណនីអ៊ីស្តារក្រាមផ្ទាល់ខ្លួន បានឲ្យដឹងថា តារាចម្រៀងរូបស្រស់ម្នាក់នេះ មានដំណើរកម្សាន្តរយៈពេលខ្លីជាមួយគ្រួសាររបស់នាង ហើយនាងនឹងវិលត្រឡប់មកស្រុកខ្មែរ ដើម្បីបំពេញការងារបន្តទៀតនៅពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាក៏ដោយ ហ្សាណាក៏បានបង្ហោះរូបជាមួយសារបន្ថែម ដើម្បីអរគុណដល់អ្នកគាំទ្រដែលបានជូនពរនាងឲ្យមានសុខសុវត្ថិភាពអំឡុងពេលធ្វើដំណើរ មកកាន់ប្រទេសអូស្រ្តាលីនេះផងដែរ៕ 

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា និងប៉ា
សារដែល ហ្សាណា បង្ហោះ
សារដែល ហ្សាណា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា