បង់ក្លាដែស៖ កុមារីជនជាតិបង់ក្លាដែស Taqlima Jahan Nitu អាយុ ១០ឆ្នាំ ៥ខែ កំពុងកើតជំងឺហ្សែនដ៏កម្រម្យ៉ាងហៅថា Progeria។ ជំងឺនេះអាចកើតលើកុមារម្នាក់ប៉ុណ្ណោះក្នុងចំណោម៨លាននាក់ ហើយវាបានកើតលើក្មេងស្រីនេះ តាំងពីនាងមានអាយុ ៣ឆ្នាំមកម្ល៉េះ។

កុមារី Taqlima Jahan Nitu

ជំងឺនេះបានធ្វើឲ្យកុមារីគួរឲ្យអាណិត មានស្បែកជ្រីវជ្រួញដូចមនុស្សចាស់ តឿ ជ្រុះសក់ ហើយនាងនឹងស្លាប់នៅពេលដែលនាងឈានដល់វ័យ ១៣ឆ្នាំ។ មានន័យថា នាងអាចមើលឃើញពិភពលោកនេះមិនដល់៣ឆ្នាំទៀតទេ។  ទោះជាយ៉ាងណា គ្រួសាររបស់នាងនៅតែមិនបោះបង់ក្តីសង្ឃឹមថា ថ្ងៃណាមួយនាងនឹងអាចជាសះស្បើយឡើងវិញ។

កុមារី Taqlima Jahan Nitu

ថ្វីត្បិត Nitu មានជំងឺនេះមែន តែនាងនៅតែជាកុមារីមួយរូបដែលសកម្មបំផុត។ នៅក្នុងពិភពលោកដ៏រីករាយរបស់នាង នាងចូលចិត្តលេងតុក្កតាតុបតែងមុខ និងទៅសាលារៀនដូចក្មេងដទៃទៀតដែរ ហើយនាងក៏មានសមត្ថភាពគូរគំនូរបានស្អាតផងដែរ។ 

ជាការពិត ដែលគ្មានក្មេងណាហ៊ានលេងជាមួយនាង ហើយថែមទាំងសម្លឹងមកនាងដោយកែវភ្នែកចម្លែកទៀតផង ប៉ុន្តែនាងមិនដែលចុះចាញ់ ឬបាក់ទឹកចិត្តឡើយ។ នាងតែងតែព្យាយាមចំណាយពេលដែលសេសសល់ជាមួយក្តីរីករាយ និងបំផុសគំនិតទៅអ្នកដទៃឲ្យចេះលើកទឹកចិត្តខ្លួនឯង ហើយកម្លាំងចិត្តទាំងនេះ កើតមានឡើង ដោយសារតែក្តីស្រឡាញ់ និងការគាំទ្រពីគ្រួសាររបស់នាងតែម្តង៕

កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu
កុមារី Taqlima Jahan Nitu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]