កូស្តារីកា៖  ប្រធានាធិបតីថ្មីរបស់ប្រទេសកូស្តារីកា បានប្រកាសគម្រោងមួយដែលថាគេនឹងហាមឃាត់រាល់ការប្រើប្រាស់ប្រេងឥន្ធនៈទាំងឡាយ ហើយនឹងក្លាយជាប្រទេសដែលមិនបញ្ចេញឧស្ម័នកាបូនឌីអុកសុីតដំបូងគេបំផុតក្នុងលោក។

អតីតអ្នកកាសែតដែលទើបតែជាប់ឆ្នោតក្លាយជាប្រធានាធិបតីលោក Carlos Alvarado បានធ្វើការប្រកាសពីគម្រោងរបស់គាត់ទៅកាន់មនុស្សរាប់មុឺននាក់ក្នុងពិធីឡើងកាន់តំណែងរបស់លោកកាលពីថ្ងៃទី៩ ខែឧសភានេះ។

កូស្តារីកា

លោក Alvarado បាននិយាយថា «ការលុបបំបាត់កាបូនឌីអុកសុីតគឺជាភារកិច្ចដ៏ចាំបាច់មួយ សម្រាប់មនុស្សជាតិក្នុងជំនាន់នេះ ហើយកូស្តារីកានឹងនៅក្លាយជាប្រទេសដំបូងបំផុតដែលនឹងសម្រេចភារកិច្ចនេះ»។

លោកបានបន្តថា «នៅពេលដែលយើងឈានទៅដល់ខួប ២០០ឆ្នាំនៃការទទួលឯករាជ្យភាពរបស់ប្រទេសយើងនៅក្នុងឆ្នាំ២០២១ យើងនឹងធ្វើការអបអរសាទរដោយបោះជំហានទៅមុខ ដោយធ្វើការលុបបំបាត់ការប្រើប្រាស់ប្រេងឥន្ធនៈផ្សេងៗក្នុងប្រព័ន្ធធ្វើដំណើររបស់យើង»។ 

កូស្តារីកា

ប្រទេសកូស្តារីកាបានទាញយកអគ្គិសនី ៩៩%ពីប្រភពដែលមិនបំពុលបរិស្ថានដូចជាខ្យល់ ទឹក និងព្រះអាទិត្យរួចមកហើយ ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកសុីតឲ្យគ្មានសោះតែម្ដងគឺជារឿងពិបាកណាស់ បើទោះជាប្រទេសកូស្តារីកាគឺជា ប្រទេសដែលពុះពារខាងផ្នែកបរិស្ថានខ្លាំងមួយក៏ដោយ។

កូស្តារីកា

គួរបញ្ចាក់ផងដែរថា ប្រទេសកូស្តារីកាគឺជាប្រទេសមួយដែលបានប្ដេជ្ញាក្នុងការថែរក្សាបរិស្ថានយ៉ាងមុតមាំមួយ ដោយតាំងពីឆ្នាំ ១៩៤៨មក ប្រទេសនេះបានលុបបំបាត់កងទ័ពរបស់ខ្លួនចោល រួចប្រើប្រាស់ថវិកាដែលមានទាំងឡាយដើម្បីផ្ដោតសំខាន់លើសុខមាលភាពសង្គម និងបរិស្ថានវិញថែមទៀតផង៕

កូស្តារីកា
កូស្តារីកា
កូស្តារីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]