ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាទិវាមាតាពិភពលោក ដែលឃើញកូនៗ ក៏ដូចជាគ្រួសារមួយចំនួនបានជួបជុំគ្នា ដើរលេងកម្សាន្តតាមបណ្តាខេត្តនានា ក៏ដូចជាចូលរួមហូបអាហារជួបជុំគ្នាយ៉ាងមានសុភមង្គល។

រីឯខ្លះទៀតក៏បានថតរូបជាមួយនឹងម្តាយ ដើម្បីបញ្ចេញសេចក្តីស្រលាញ់ចំពោះម្តាយឪពុក មិនត្រឹមតែប៉ុណ្ណោះក៏មានតារាជាច្រើនបានធ្វើយ៉ាងដូច្នោះផងដែរ។

ស្របពេលជាមួយគ្នានេះ ងាកមកមើលគ្រួសាររបស់តារាចម្រៀងដ៏ល្បីឈ្មោះ នីកូ វិញម្តង ក៏បានបង្ហាញការស្រលាញ់ចំពោះគ្រួសារដូចតារាដទៃដែរ។  លោកបាននាំម្តាយ  និងគ្រួសាររបស់លោកមកជួបជុំគ្នា ហូបអារហារជុំគ្នានៅក្នុងហាងមួយកន្លែងយ៉ាងកក់ក្តៅ  ពោរពេញដោយស្នាមញញឹម និងមានសុភមង្គល។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរដល់ចិត្តកតញ្ញូរបស់លោក ដែលបានធ្វើបែបនេះចំពោះគ្រួសារ ខណៈពេលដែលតារារូបនេះមានភាពមមាញឹកខ្លាំងរកពេលសម្រាកមិនចង់បាន តែនៅឆ្លៀតពេលសម្រាប់គ្រួសារ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នីកូ
នីកូ
នីកូ និងគ្រួសារជួបជុំគ្នា
នីកូ និងម្តាយ
នីកូ និងគ្រួសារជួបជុំគ្នា
នីកូ និងគ្រួសារជួបជុំគ្នា
នីកូ និងគ្រួសារជួបជុំគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ