ភ្នំពេញ៖ តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ  និងស្វាមីរបស់នាងលោក គឹម សីហា គឺជាប្តីប្រពន្ធគំរូមួយគូ ដែលមហាជនជាច្រើនស្ងើចសរសើរមែនទែន ព្រោះថាអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗនៅលើបណ្តាញសង្គម។

យ៉ាងណាមិញ កាលពីម្សិលមិញ ប្តីប្រពន្ធមួយគូនេះបានធ្វើរឿងមួយ ដែលធ្វើឲ្យមហាជនលួចច្រណែនទៀតហើយ ដោយអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូឃ្លីបមួយ និងរូបភាពមួយចំនួននៅលើបណ្តាញសង្គម។  មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីឃើញរូបភាពនិងវីដេអូហើយ អ្នកគាំទ្រស្ទើរតែមិនអាចទប់សំណើចបាននោះទេ នៅពេលដែលឃើញស្រីមុំ បានធ្វើបែបនេះដាក់ប្តីរបស់នាង ពោលគឺអ្នកនាង គង់ ចាន់ស្រីមុំ បានយកដង្កៀបគាបសក់របស់ខ្លួន មកគាបសក់ឱ្យប្តីយ៉ាងច្រើនពេញលើក្បាល ដែលមើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងមែនទែន។

ទង្វើទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាអ្នកទាំងពីរស្រលាញ់គ្នាយូរឆ្នាំទៅហើយក្តី  ក៏ប៉ុន្តែពួកគេនៅតែធ្វើរឿងផ្អែមល្ហែមជាមួយគ្នាជានិច្ច មិនដូចពាក្យមហាជនដែលធ្លាប់បោះសម្តីឱ្យពួកគេថា អ្នកទាំងពីរអាចធ្វើបែបនេះបានតែដំបូងៗតែប៉ុណ្ណោះ៕ 

ទស្សនាវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ