ភ្នំពេញ៖ ក្រោយរៀបការសាងសុភមង្គលរួច ឃើញថាជីវិតគូស្វាមីភរិយារបស់កវីនិពន្ធ លោកសុខ ជំនោរ កាន់តែផ្អែមល្ហែម និងមានសុភមង្គលខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នា។

ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាមានការភ្ញាក់ផ្អើល ស្របពេលដែលរំភើបជំនួសកវីនិពន្ធដ៏ល្បីឈ្មោះលោកសុខ ជំនោរ ក្រោយភរិយារបស់លោកបានបង្ហោះរូបភាពពីរសន្លឹក។

នៅក្នុងនោះដែរ ភរិយារបស់លោកកំពុងតែមានផ្ទៃពោះ និងជាចំណងដៃយ៉ាងពិសេសក្រោយអ្នកទាំងពីរបានរៀបការសាងសុភមង្គលជាមួយគ្នាយ៉ាងផ្អែមល្ហែម ក្រោមការមើលថែថ្នាក់ថ្នមគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ ក្រោយពីទទួលបានដំណឹងថាភរិយាមានផ្ទៃពោះ ធ្វើឲ្យលោកសប្បាយចិត្តខ្លាំង រហូតញញឹមបិទមាត់លែងជិត  មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាអបអរសាទរដល់លោក និងគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
ភរិយាលោកសុខ ជំនោរ
ទឹកមុខរបស់សុខ ជំនោរ ពេលដឹងភរិយាមានផ្ទៃពោះ
ភរិយាសុខ ជំនោរ មានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]