ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមគ្រួសារ កញ្ញា ឌួង ហ្សូរីដា និងតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មានភាពស្រលាញ់រាប់អាន និងជិតស្និទ្ធជាមួយគ្នាខ្លាំង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ជាថ្ងៃកំណើតរបស់ កញ្ញា ឌួង ហ្សូរីដា ដែលបានរៀបចំនៅក្នុងភោជនីយដ្ឋានមួយយ៉ាងសាមញ្ញ ដោយមានវត្តមានមិត្តសិល្បៈជិតស្និទ្ធតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្នុងនោះផងដែរអ្នកនាង ចន ច័ន្ទលក្ខិណា បានត្រៀមកាដូដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជូន កញ្ញា ឌួង ហ្សូរីដា ដែលកាដូនោះគឺជាផ្កាឈូកមួយបាច់យ៉ាងស្រស់ស្អាតជាទីបំផុត។

ជាមួយគ្នានេះដែរ នៅក្នុងថ្ងៃកំណើត កញ្ញា ឌួង ហ្សូរីដា ក៏បានដើរចែកសម្ភារៈ និងថវិកាខ្លះៗ ជូនដល់ជនក្រីក្រផងដែរ ដែលទង្វើនេះធ្វើឲ្យមហាជនមានការកោតសរសើរពីទឹកចិត្តរបស់នាងជាខ្លាំង៕

មានវីដេអូនៅខាងក្រោម៖

ឌួង ហ្សូរីដា
ម្ដាយ ឌួង ហ្សូរីដា​ និង ចន ច័ន្ទលក្ខិណា
ឌួង ហ្សូរីដា​ និង ចន ច័ន្ទលក្ខិណា
ឌួង ហ្សូរីដា​ និង ឌួង ហ្សូរីម៉ា
ក្រុមគ្រួសារ ឌួង ហ្សូរីដា​ និង ចន ច័ន្ទលក្ខិណា
ឌួង ហ្សូរីដា​ និង Hero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា