អូស្ត្រាលី៖ ការជួយសង្គ្រោះជីវិតទារក ២.៤លាននាក់ តាមរយៈការបរិច្ចាគឈាមក្នុងរយៈពេល៦ទសវត្សកន្លងមក បានធ្វើឲ្យលោកតាជនជាតិអូស្ត្រាលី ដែលត្រូវបានគេឲ្យឈ្មោះថា «បុរសដៃមាស» ទទួលបានកោតសរសើរពីអ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិនរាប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

លោកតា James Harriso

ជាក់ស្តែង ឈាមរបស់លោកតា James Harriso មានផ្ទុកអង់ទីករកម្រិតខ្ពស់ដ៏កម្រម្យ៉ាង ដែលអាចយកមកផលិតជាឱសថប្រឆាំងជំងឺឈាមកកដែលកើតឡើងលើទារកទើបនឹងកើត។ ជំងឺដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតនេះ កើតឡើងនៅពេលដែលម្តាយ និងទារកមិនទាន់កើត មានប្រភេទឈាមមិនស៊ីគ្នា ឬប្រឆាំងនឹងគ្នា។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រកន្លងទៅនេះ គេបានប្រកាសថា លោកតាមិនអាចបរិច្ចាគឈាមបានទៀតទេ ព្រោះបើតាមច្បាប់ប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋអាចបរិច្ចាគឈាមបានយ៉ាងច្រើនត្រឹមអាយុ ៨១ឆ្នាំតែប៉ុណ្ណោះ

លោកតា James Harriso

លោកតា Harrison បានប្រាប់ទៅកាន់សារព័ត៌មាន Sydney Morning Herald ថា៖

«វាគឺជាថ្ងៃដ៏សោកសៅមួយសម្រាប់ខ្ញុំ។ វាជាថ្ងៃបញ្ចប់នៃរឿងដែលខ្ញុំបានធ្វើជាយូរមកហើយ។»

លោកតាជនជាតិអូស្ត្រាលី ដែលបានបរិច្ចាគឈាមស្ទើរតែរាល់សប្តាហ៍ និងសរុបច្រើនជាង ១,១៧៣ ដងនេះ ត្រូវបានខាងមន្ទីរផ្តល់សេវាឈាមកាកបាទក្រហម ប៉ាន់ប្រមាណពីចំនួនជីវិតមនុស្សដែលលោកបានជួយសង្គ្រោះផងដែរ។

លោកតាបាននិយាយទៀតថា៖

«ខ្ញុំនឹងនៅតែបន្តបរិច្ចាគឈាមរបស់ខ្ញុំ បើសិនជាពួកគេនៅតែអនុញ្ញាតឲ្យខ្ញុំធ្វើ។ »
លោកតា James Harriso

គួរបញ្ជាក់ថា កាលពីលោក Harrison មានអាយុ១៤ឆ្នាំ លោកធ្លាប់បានធ្វើការវះកាត់សួត ហើយពេលនោះលោកបានបញ្ជូលឈាមដែលបរិច្ចាគពីមនុស្ស១៣នាក់ផ្សេងគ្នា។ ចាប់ពីពេលនោះមក គ្រូពេទ្យក៏បានរកឃើញថា ឈាមរបស់លោកមានផ្ទុកសារធាតុដែលកម្រនេះតែម្តង។

ចាប់តាំងពីឆ្នាំ ១៩៦៧ មក ថ្នាំប្រឆាំងជំងឺដែលកើតលើទារកឈ្មោះថា Anti-D នោះចំនួន៣លានដប ត្រូវបានផលិតចេញពីឈាមរបស់លោកតា Harrison ដែលវាបានផ្តល់ជាប្រយោជន៍យ៉ាងសំខាន់ទៅកាន់មនុស្សទូទាំងប្រទេស រួមទាំងកូនស្រី និងចៅប្រុសរបស់លោកតាផងដែរ។

លោកតា James Harriso

គួរបញ្ជាក់ថា នៅក្នុងប្រទេសអូស្ត្រាលី មានមនុស្សតែ៥០នាក់តែប៉ុណ្ណោះ ដែលតែងតែទៅបរិច្ចាកឈាមជាប្រចាំដូចលោកតា Harrison ហើយសង្ឃឹមថានៅពេលឆាប់ៗខាងមុខ នឹងមានអ្នកដែលអាចបំបែកកំណត់ត្រារបស់លោកតាបាន។

រឿងរ៉ាវរបស់លោក Harrison ត្រូវបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសចិន ហើយក៏ទទួលបានការកោតសរសើរ និងស្ញប់ស្ញែង ពីពួកគេជាច្រើនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]