ភ្នំពេញ៖  តារាសម្ដែងស្រី ពៅ លីដា មានសមត្ថភាពអាចសម្តែងបានច្រើនបែបបទ មិនថាតួកាច  តារាទឹកភ្នែក  តួច្រណែនឈ្នានីស ជាដើម  បាននិងកំពុងរវល់ខ្លាំងជាមួយការថតខ្សែភាពយន្ដថ្មីរបស់ខ្លួន  ហើយបើទោះរវល់យ៉ាងណា ក៏នាងមិនមានការរអ៊ូថាហត់នោះដែរ។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យទាំងនេះ ពៅ លីដា ក៏មានរឿងពិសេសមួយដែរគឺថាកាលពីថ្មីៗនេះនាងបានបង្ហោះលើគណនីហ្វេសប៊ុករបស់នាងថា «ប្អូនសូមអរគុណបង Bler Tonysum ខ្លាំងណាស់ចំពោះទឹកចិត្តដ៏ល្អបំផុតចំពោះគ្រួសារប្អូនប្អូនព្រមទាំងគ្រួសារសូមជូនពរបង និងក្រុមគ្រួសារអោយមានសុខភាពល្អសំណាងល្អធ្វើដំណើរទៅណាមកណាសូមអោយមានសុវត្ថិភាពជារៀងរហូតចង់ប្រាប់ថាប្អូន និងគ្រួសារស្រលាញ់បងខ្លាំងណាស់សំរាប់បងមិនដែរភ្លេចគ្រួសារប្អូនមួយឆ្នាំណាទេ» ។

នេះសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់នាង ធ្វើឱ្យមនុស្សជុំវិញខ្លួន កោតសរសើរ និងឱ្យតម្លៃ រហូតដល់មានគេទិញកាដូលើកទឹកចិត្តថែមទៀតផង៕

ពៅ លីដា
ពៅ លីដា នឹង គ្រួសារ
ពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា