អាយឡែន៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា តារាសម្ដែងជួរមុខកញ្ញា ម៉ាក សែនសូនីតា កំពុងសោយសុខនឹងដំណើរកម្សាន្ត បែបឯកជននៅក្រៅប្រទេស ពោលគឺ អាយឡែន (IceLand)  ដែលជាប្រទេសសម្បូរទៅដោយវាលទឹកកកព្រិល និងមានទេសភាពស្រស់ស្អាតគួរឲ្យចង់គយគន់។

ជាក់ស្ដែងបើទោះជាក្រមុំរូបស្រស់នេះទៅដល់បរទេសពិតមែន ក៏កញ្ញាមិនភ្លេចផ្ដិតយកទិដ្ឋភាពស្អាតៗនៅទីនោះ បង្ហោះលើបណ្ដាញសង្គមចែកជូនប្រិយមិត្តអ្នកគាំទ្របានឃើញផងដែរ។

ជាងនេះទៀតនោះ កាលពីយប់មិញនេះដែរ តួស្រីក្នុងរឿង «ចន្ទ្រា» រូបនេះក៏បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីសកម្មភាពនាងកម្សាន្តលើវាលទឹកកកយ៉ាងរីករាយ ប៉ុន្តែអ្វីដែលគួរឲ្យគ្រប់គ្នាអស់សំណើចនោះ គឺនាងក៏បានភ្លក់រសជាតិព្រិលនៅទីនោះ ធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនជាប់តែម្ដង។

គ្រាន់តែឃើញវីដេអូនេះហើយទើបដឹងកាន់តែច្បាស់ថា កញ្ញា ម៉ាក សែនសូនីតា ពិតជាពូកែកូរមិនធម្មតាមែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា