បរទេស៖ តារាសម្តែងស្រី ម៉ាក សែនសូនីតា ហៅកញ្ញា តូតា ត្រូវបានមហាជនសង្កេតឃើញថា នាងជាតារាស្រីកម្ពុជាមួយរូប ដែលនិយមចូលចិត្តដើរលេងកម្សាន្ត នៅក្រៅប្រទេសជាញឹកញាប់ មិនថាតែនៅក្នុងតំបន់អាស៊ី និងនៅប៉ែកខាងបរទេសផងដែរ។

ជាក់ស្តែង ដូចជាកាលពីថ្មីៗនេះ តារាសម្តែង ម៉ាក សែនសូនីតា ក៏បានធ្វើដំណើរកម្សាន្តទៅសម្រាកលំហែកាយ ជាលក្ខណៈផ្ទាល់ខ្លួន នៅឯ IceLand  ដែលជាប្រទេសដែលសម្បូរទៅដោយវាលទឹកកកព្រិល និងមានទេសភាពស្រស់ស្អាត គួរឲ្យចង់គយគន់ផងដែរ។

សូនីតា ដើរលេងកម្សាន្តនៅ IceLand

ស្របពេលជាមួយគ្នានេះដែរ តារាស្រីតូតា ក៏មិនភ្លេចក្នុងការថតរូបបង្ហោះ បង្ហាញពីដំណើរកម្សាន្ត យ៉ាងសប្បាយរីករាយរបស់ខ្លួន ទៅកាន់អ្នកគាំទ្រផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះក៏មានអ្នកគាំទ្រចំនួនតូច បានចាប់អារម្មណ៍ជាពិសេសទៅលើរូបថតប៉ុន្មានសន្លឹក របស់ កញ្ញា តូតា ខណៈពេលនាងថតនៅលើវាលទឹកកកផងដែរ ដោយក្រឡេកមើលមួយភ្លែត ស្មានតែ ជាតារាសម្តែងថៃលំដាប់ជួរមុខ កញ្ញា Yaya Urassaya ថែមទៀតផង។

ជាការពិតណាស់ កន្លងមក តារាស្រីទាំងពីរដួងនេះ ពោលគឺតារាស្រី តូតា និងតារាស្រី Yaya តែងតែត្រូវបានមហាជនលាន់មាត់ និយាយអំពីរូបសម្រស់និងមុខមាត់របស់អ្នកទាំង២ គឺមានលក្ខណៈប្រហាក់ប្រហែលស្រដៀងគ្នា បើសិនជាងាកមើលមួយភ្លែត៕  

សូនីតា ដើរលេងកម្សាន្តនៅ IceLand
សូនីតា ដើរលេងកម្សាន្តនៅ IceLand
សូនីតា ដើរលេងកម្សាន្តនៅ IceLand
តារាសម្តែងស្រី Yaya Urassaya
តារាសម្តែងស្រី Yaya Urassaya
សូនីតា ដើរលេងកម្សាន្តនៅ IceLand

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា