ហ្វីលីពីន៖ រដ្ឋធានី Manila គឺជាទីក្រុងដែលសម្បូរទៅដោយមនុស្ស ហើយវាត្រូវបានគេស្គាល់ថាជាតំបន់ដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ បើតាមការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនធ្វើដំណើរ Waze បានរកឃើញថា ទីក្រុង Manila គឺជាទីក្រុងដែលមានចរាចរណ៍អាក្រក់ជាងគេមួយនៅលើពិភពលោក។

ការពឹងផ្អែករបស់អ្នករស់នៅក្នុងទីក្រុងនេះលើរថយន្តដើម្បីធ្វើដំណើរ ជាកត្តាដែលនាំឲ្យមានការបំពុលបរិស្ថានយ៉ាងខ្លាំងផងដែរ។  ទោះយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះ ប្រទេសហ្វីលីពីនបានរៀបគម្រោងបង្កើតទីក្រុងថ្មីមួយ ដែលមានបរិស្ថានល្អ ដែលត្រូវបានគេដាក់ឈ្មោះថា New Clark។

គម្រោងនៃការអភិវឌ្ឍទីក្រុងដែលនឹងចំណាយទឹកប្រាក់ ១៤ពាន់លានដុល្លារមួយនេះ នឹងមានរាប់បញ្ចូលដូចជា  ឡានបើកបរដោយស្វ័យប្រវត្តិ  បច្ចេកវិទ្យាកាត់បន្ថយការប្រើប្រាស់ទឹកនិងអគ្គិសនី  ពហុកីឡដ្ឋានយក្សមួយ  និងតំបន់ព្រៃឈើជាច្រើនកន្លែង។

ទស្សនាគម្រោងនៃទីក្រុងដែលមានបរិស្ថានបរិសុទ្ធនេះ និងរូបភាពផ្សេងៗខាងក្រោម៖ 

រូបគំរូនៃគម្រោង

គេគ្រោងសាងសង់ទីក្រុងថ្មីនេះ ក្នុងរយៈពេល ៣ទសវត្សរ៍ខាងមុខ ដែលវានឹងមានចម្ងាយ ១២០គីឡូម៉ែត្រពីទីក្រុង Manila។

រូបគំរូនៃគម្រោង

បើយោងតាមគម្រោងអភិវឌ្ឍរបស់គេបានបញ្ជាក់ថា ទីក្រុង New Clark នេះនឹងមានទំហំ ៩៣គីឡូម៉ែត្រការ៉េ ហើយនឹងអាចឲ្យមនុស្ស ២លាននាក់រស់នៅបាន។

រូបគំរូនៃគម្រោង

ទីក្រុង New Clark នេះនឹងត្រូវបានគេបែងចែកជា ៥ខណ្ឌ  និងមានតួនាទីផ្សេងៗគ្នាដូចជា៖  រដ្ឋាភិបាល  ជំនួញ  អប់រំ  កសិកម្ម  និងកន្លែងកម្សាន្ត។

រូបគំរូនៃគម្រោង

បើទោះជាគម្រោងពិតប្រាកដចុងក្រោយមួយមិនទាន់ត្រូវបានគេសម្រេចក៏ដោយ អ្នកកាន់គម្រោងនេះបានឱ្យដឹងថា រឿងដែលគេផ្ដោតសំខាន់នោះគឺ ការទ្រទ្រង់បរិស្ថាន និងភាពអត់ធន់ជាមួយនឹងអាកាសធាតុ។

រូបគំរូនៃគម្រោង

ដោយមានកម្ពស់យ៉ាងតិចបំផុត ៥៦ម៉ែត្រពីលើកម្រិតទឹកសមុទ្រ គឺគេរំពឹងថាទីក្រុងនេះនឹងមិនងាយមានទឹកជំនន់នោះទេ។

រូបគំរូនៃគម្រោង

ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកសុីត គេនឹងបំរុងទុកផ្ទៃដី ២ភាគ៣ នៃទីក្រុង New Clark នេះសម្រាប់កសិដ្ឋាន សួនច្បារ និងតំបន់ព្រៃឈើ។

រូបគំរូនៃគម្រោង

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហ្វីលីពីនមិនមែនជាប្រទេសតែមួយនោះទេ ដែលកំពុងសាងសង់នូវទីក្រុងធំៗនោះ។ ក្នុងចំណោមប្រទេសដែលកំពុងសាងសង់នេះ មានប្រទេសចិនដែលទើបតែបរាជ័យកាលពីពេលប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះ ដោយទីក្រុងដែលគេសាងសង់នោះបានក្លាយជាទីក្រុងខ្មោច ក្រោយសាងសង់រួចគ្មានមនុស្សចូលមកនៅ។

ទីក្រុងខ្មោចនៅចិន
រូបគំរូនៃគម្រោង
រូបគំរូនៃគម្រោង
រូបគំរូនៃគម្រោង
រូបគំរូនៃគម្រោង
រូបគំរូនៃគម្រោង
រូបគំរូនៃគម្រោង
រូបគំរូនៃគម្រោង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]