ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថា សូដា នីតា មុនពេលចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក បានបោះពាក្យមួយចំនួន ទៅកាន់ ផលិតកម្មក្នុងស្រុកមួយ ទាក់ទងនឹងរឿងលុយជំពាក់នាង។ 

ទោះបីមានបញ្ហារឿងលុយកាក់ក៏ដោយ ក៏អ្នកនាងសូដា នីតា នៅតែបន្ត ការសម្ដែងរបស់ខ្លួននៅ សហរដ្ឋអាមេរិក ដែរ ដើម្បីព្យាយាមរកថវិកា ចិញ្ចឹមមើលថែម្តាយ និងប្អូនៗ។

ទន្ទឹមនឹងនោះដែរ សូដា នីតា កំពុងសម្ដែង នៅក្រៅប្រទេសនោះ បានបង្ហោះសារជូនពរ អ្នកម្ដាយរបស់នាង ក្នុងថ្ងៃទិវាគុណម្ដាយ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយនាងបានថា «រីករាយទិវាបុណ្យម្តាយថ្ងៃនេះ ជូនពរអ្នកម្តាយទាំងអស់បានសុខសប្បាយ ហើយជាពិសេសជូនពរអ្នកម្តាយខ្ញុំ លោកបានឆាប់បានធូរស្បើយពីជំងឺ សង្ឃឹមថាអ្វីៗនឹងល្អ ពេលកូនត្រឡប់ទៅវិញ , Happy Mather’s day »។ យ៉ាងណាមិញក៏សូមជូនពរ ឲ្យអ៊ំស្រី ឆាប់ជាសះស្បើយផងដែរ៕

សូដានីតា
សូដានីតា
សូដានីតា
សូដានីតា នឹងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា