ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ កម្មវិធី The Voice Kid រដូវកាលទី១ ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ នូវកុមារីភ្លោះ២នាក់ ឈ្មោះថា ហេង ឌីម៉ង និង ហេង សាន់ឌី ដែលធ្វើឲ្យមហាជនជាច្រើនស្រក់ទឹកភ្នែកតាម នៅពេលដែលពួកគេ មិនអាចប្រឡងជាប់ទៅវគ្គបន្ត ក្នុងវគ្គBlind Audition។

ដោយឡែក កាលពីថ្មីៗនេះ កុមារីភ្លោះទាំង២នាក់នេះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញ នាងត្រូវបានបង្ហាញខ្លួន ក្នុង MV កំពុងទទួលការចាប់អារម្មណ៍ខ្លាំង មានចំណងជើងថា «ពាក្យម៉ែក្នុងចិត្តកូន» របស់កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា។

យ៉ាងណាមិញ ភាពភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជនកោតសរសើរដល់សមត្ថភាពកុមារីនេះ ខ្លាំងមែនទែន ព្រោះការសម្តែងរបស់នាង ពិតជាសាកសមសម្រាប់ MV កម្សត់មួយនេះ។

ទោះជាយ៉ាងណាក្តី ដោយសារតែកុមារីពីររូបនេះ ជាកូនភ្លោះ ដូច្នេះហើយ អ្នកគាំទ្រមិនអាចចំណាំបានទេថា តួកូននៅក្នុងបទចម្រៀង «ពាក្យម៉ែក្នុងចិត្តកូន» នេះគឺជា ឌីម៉ង់ ឬ សាន់ឌីនោះទេ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

ក្នុង MV «ពាក្យម៉ែក្នុងចិត្តកូន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា