ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាងតារាសម្តែងកូនមួយ អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ កាន់តែស្អិតរមួតខ្លាំងឡើងៗ ហើយថែមទាំង បង្ហាញឲ្យមហាជននៅលើបណ្តាញសង្គម ឃើញជារឿយៗដោយមិនមានការលាក់បាំងអ្វីនោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកនាង សុខ សុម៉ាវត្តី បានបង្ហាញភាពផ្អែមល្ហែមជាមួយ កីឡាករសង្ហារូបនេះ ម្តងទៀតហើយ ដោយនាងបានបង្ហោះវីដេអូចូលក្នុងកម្មវិធីមួយ ដែលកំពុងតែល្បីមានឈ្មោះថា TikTok។

ក្នុងនោះដែរ ដោយផ្អែកលើវីដេអូស្វីតៗ ប្រមាណជា១៥វិនាទីរបស់ វត្តី និង វ៉ាហេទ ពិតជាធ្វើឲ្យមហាជនស្ទើរតែលើសជាតិស្ករទៅហើយ ព្រោះថាអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ដល់ថ្នាក់ញ៉ាំផ្លែឪឡឹកជាមួយគ្នាថែមទៀតផង។

ទោះជាយ៉ាងណាក្តី អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមបែបនេះជារឿយៗ នៅលើបណ្តាញសង្គម ហើយទាំងនេះក៏តែងតែធ្វើឲ្យមហាជនជាច្រើន លួចច្រណែនអ្នកទាំងពីរ មិនតិចនាក់នោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុខ សោម៉ាវត្តី និងលី វ៉ាហេទ
សុខ សោម៉ាវត្តី និងលី វ៉ាហេទ
សុខ សោម៉ាវត្តី និងលី វ៉ាហេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី