ភ្នំពេញ៖ បើទោះបីជា កញ្ញា បេនី យ៉ាំង បានដកខ្លួននៅក្នុងវិស័យសិល្បៈ ទៅបើករបររកស៊ី លក់ផលិតផល តាមបណ្តាញសង្គមក៏ដោយ ក៏រូបនាង នៅតែធ្វើឲ្យ អ្នកគាំទ្រ តាមដាន ខ្សែជីវិតរបស់នាងជានិច្ច។

ជាពិសេស តារាស្រីរូបនេះ តែងតែបង្ហោះនូវសកម្មភាពរបស់នាងជាប្រចាំ មិនថាទៅណា ឬធ្វើអ្វីនោះទេ ដើម្បីចង់បង្ហាញទៅកាន់ អ្នកគាំទ្រ ឲ្យបានដឹងថា សព្វថ្ងៃ នាងមានជីវិតល្អប្រសើរប៉ុណ្ណា។

ជាក់ស្តែង កាលពីម្សិលមិញនេះ កញ្ញា បេនី យ៉ាំង បានបង្ហោះនូវរូបថតមួយសន្លឹក ដែលឃើញថា រូបនាងជាហ្វេន ប្រ៊េនLV លំដាប់ពិភពលោក មិនថា របស់អ្វី ឬគ្រាន់តែប្រដាប់ដាក់ទឹកខាងក្រៅ ក៏នាងប្រើប្រាស់ ជាប្រ៊េននេះផងដែរ។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ បានស្ញើចសរសើរ ពីវាសនារបស់នាង ដែលមានលុយច្រើនដល់ម្លឹង រហូតដល់ថ្នាក់របស់ធម្មតា ក៏នាងប្រើប្រាស់ជាប្រ៊េន LV ដែរ៕

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង​ ប្រើសុទ្ធតែប្រ៊េនLV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង