ភ្នំពេញ ៖ តារាចម្រៀងសម្លេងផ្អែម លោក ឆាយ វីរៈយុទ្ធ និងកូនស្រីសេដ្ឋីស្រូវ អ្នកនាង សែ ចាន់ឌី ដែលត្រូវជាភរិយារបស់លោក បានចាប់ដៃគ្នា ដើរលើវិថីគូ អស់ពេលជាង១ឆ្នាំ មកហើយ។

ជាក់ស្ដែង ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ តែងតែត្រូវបានទស្សនិកជន សរសើរមិនដាច់ពីមាត់ថា ពួកគេពិតជាស្រលាញ់គ្នាខ្លាំង ហើយជាពិសេសតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់។

យ៉ាងណាមិញកាលពីព្រឹកមិញនេះភរិយា លោក ឆាយ វីរៈយុទ្ធ បានបញ្ចេញវីដេអូដ៏ផ្អែមល្ហែមមួយរំលឹកអនុស្សាវរីយ៍ នៅពេលដំណើរកម្សាន្តកន្លងមកនៅក្នុងប្រទេសជប៉ុន និងភ្ជាប់ជាមួយពាក្យពេចន៍ដ៏ស្វីតថា ‹‹ តែងតែសប្បាយជាមួយនឹងជីវិតគូជានិច្ច ››។

ជាមួយគ្នានេះដែរ មហាជនជាច្រើនគ្រាន់តែបានមើលវីដេអូនោះហើយ សឹងតែលើសជាតិស្ករ នៅពេលបានដែលឃើញស្វាមីភរិយាមួយគូនេះ ផ្អែមល្ហែមដាក់គ្នាដល់ម្លឹង៕

ចង់ដឹងថាគូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែមកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖    

ឆាយ​ វិរៈយុទ្ធ និង ភរិយា
ឆាយ​ វិរៈយុទ្ធ និង ភរិយា
ឆាយ​ វិរៈយុទ្ធ និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ