ភ្នំពេញ ៖ តារាសម្ដែងកញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់ពិន័យ ដោយឲ្យផ្អាកពីសិល្បៈសម្ដែងរយៈពេលមួយឆ្នាំ បន្ទាប់ពីនាងបានបង្ហាញភាពស៊ិចស៊ីជ្រុលហួសហេតុពេក។

យ៉ាងណាមិញករណីដាក់ពិន័យទៅលើរូបនាង ក៏ត្រូវបានក្រុមប្រឹក្សាពិន័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចបញ្ចប់ការពិន័យជាផ្លូវការ។

ជាក់ស្ដែងដោយយោង ទៅតាមកិច្ចប្រជុំក្រុមប្រឹក្សាពិន័យ កាលពីម្សិលមិញនេះរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពឯកឧត្តម ចំរើន វ៉ាន់ថា អនុប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាពិន័យ បានសម្រេចលើកលែងការដាក់ពិន័យចំពោះតារាសម្តែង កញ្ញា ដេនី ក្វាន់ ដោយឲ្យនាង ចូលរួមបម្រើក្នុងវិស័យសិល្បៈសម្ដែងនេះដូចដើមវិញផងដែរ៕ 

ដេនីក្វាន់
សាររបស់ ក្រសួងវិប្បធម៌ និងវិចិត្រសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់