(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខអស់មួយរយៈធំ និងខានចេញបទចម្រៀងយូរមកនោះ តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត លោក ដួង វីរៈសិទ្ធ បានលេចមុខមកជាថ្មី ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ ដោយទើបតែបញ្ចេញនូវស្នាដៃ បទចម្រៀងថ្មី មានចំណងជើងថា «ចិញ្ចៀនផ្កាស្មៅ»។ ជាមួយនឹងការទម្លាយបទថ្មីនេះ ទស្សនិកជនជាច្រើន បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ខណៈតារាចម្រៀងប្រុសរូបនេះ មានសំនៀងយ៉ាងពីរោះរណ្តំ មានទឹកដមស្រទន់ ត្រូវចិត្តអ្នកគាំទ្រគ្រប់ស្រទាប់តែម្តង។

បទថ្មីដែលមានចំណងជើងថា «ចិញ្ចៀនផ្កាស្មៅ» នេះផងដែរ គឺជាប្រភេទ បទ មនោសញ្ចេតនា រៀបរាប់ពីរឿងរ៉ាវស្នេហាបែកបាក់ ព្រាតប្រាស់សង្សារជាទីស្រឡាញ់។ នេះជាខ្លឹមសារសំខាន់ ក្នុងបទចម្រៀង «ចិញ្ចៀនគេចិញ្ចៀនត្បូងពេជ្រ ឯចិញ្ចៀនបងគ្រាន់តែធ្វើពីស្មៅ ណ្ហើយសូមអូន និងគេបានក្ដីសុខចុះ!»។

ដើម្បីកុំឲ្យខាតពេលយូរ មករីករាយសណ្តាប់បទនេះ ជាមួយ Khmer Talking ទាំងអស់គ្នា!

ដួង វីរៈសិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ