ការប្រយុទ្ឋលើកទី ៤ រវាង Marquez និង Pacquiao បានបញ្ចប់ ដោយ Marquez វាយ Pacquiao អោយសន្លប់នៅទឹកទី ៦។ កាលពីប្រកួត ៣លើកមុន Pacquiao ឈ្នះ ២ដង និងស្មើមួយដង។ តាំងពីចូលប្រលោកនយោបាយ នៅប្រទេសភ្វីលីពីន Pacquiao ដូចជាចុះថយកំលាំង ហើយបែកស្មារតីក្នុងការប្រកួត។ ការចាញ់របស់ Pacquiao នេះ នឹងធ្វើអោយ គាត់បាត់បង់នូវ លទ្ឋភាពក្នុងការប្រកួត ជាមួយអ្នកប្រដាល់លេខ១ Floyd Mayweather ដែលអាចអោយគាត់រកលុយបាន មិនតិចជាង ៤០លានដុល្លារ។ សំរាប់ការប្រដាល់ រវាង Marquez និង Pacquiao លើកទី៤នេះ លោកតំណាងរាស្រ្ត Paquiao រកបាន ២៥លានដុល្លារ និង Marquez រកបាន ៦លានដុល្លារ។

ដោយ Vic

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]