ភ្នំពេញ)៖ តារាសម្ដែងស្រីសាច់សខ្ចី អៀ ម៉េងលិ បន្ទាប់ពីបើកចំហ ទំនាក់ទំនងស្នេហ៍ ជាមួយនឹងបុរសវ័យក្មេងរូបសង្ហា ដែលត្រូវបានគេស្គាល់ថា ជានិស្សិតសិក្សាថ្នាក់ឧត្ដមសិក្សា នៅឯបរទេសនោះរួចមក ស្រាប់តែថ្មីៗនេះ នាងបានបង្ហាញមុខ នៅក្នុងវីដេអូចម្រៀងផ្អែមល្ហែមមួយ ដោយចាប់ដៃគូជាមួយគូស្នេហ៍ មានចំណងជើងថា «ឈប់គិត» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេញបណ្ដាញហ្វេសប៊ុក។

នៅក្នុងវីដេអូនោះ គេសម្គាល់ឃើញថា ស្រីស្រស់ អៀ ម៉េងលិ ហាក់បីដូចជា បញ្ចេញកាយវិការ យ៉ាងស្អិតល្មួត ជាមួយសំណព្វចិត្ត ថែមទាំងសម្ដែងយ៉ាងចាស់ដៃ ដោយមិនមានអារម្មណ៍ខ្លាច រអើម ឬអៀនខ្មាស់អ្វីបន្តិចនោះទេ ខណៈកាលពីកន្លងមក នាងតែងតែព្យាយាមលាក់បាំងពីជីវិតស្នេហា ប៉ុន្តែចុងក្រោយនៅតែបែកធ្លាយដំណឹង ដ៏រសើបមួយនេះ។ ក្រៅពីបង្ហាញមុខមាត់គូស្នេហ៍ ដល់អ្នកគាំទ្រតារាស្រីសិចស៊ីវ័យ១៩ ឆ្នាំរូបនេះ ថែមទាំងបង្ហាញរូបថតកៀកកើយ ឱបថើបមាត់គ្នា បង្ហោះ នៅតាមអ៊ីនធឺណែត ធ្វើឲ្យមហាជន ស្ងើចសរសើរនឹងទំនាក់ទំនង របស់នាងជាខ្លាំង។ នាងធ្លាប់បានអះអាងថា គូស្នេហ៍របស់នាង តែងតែនៅជួយគាំទ្រនាង តាមលើកកម្លាំងចិត្ត ពោលគឺមិនដែលប្រឆាំង ឬ មានគំនិតជំទាស់ មិនឲ្យចូលសិល្បៈនោះទេ ។

គួរបញ្ជាក់ថា តារាសម្ដែង អៀ ម៉េងលិ បច្ចុប្បន្នហាក់មានទីផ្សារសិល្បៈ នៅក្នុងវិស័យការងារសិល្បៈខ្ពស់ ខណៈមួយរយៈចុងក្រោយនេះ នាងតែងតែលេចមុខ នៅក្នុងខ្សែភាពយន្ត និង ថតស្ពតសម្អាងការ ជាញឹកញាប់៕

អៀ ម៉េងលី និងគូស្នេហ៍
អៀ ម៉េងលី និងគូស្នេហ៍

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)