ភ្នំពេញ៖ កញ្ញា ជីជី គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប ដែលបានសាងភាពល្បីល្បាញរបស់ខ្លួន រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងស្នាដៃកាន់កម្មវិធីទូរទស្សន៍ធំៗយ៉ាងច្រើន ស្ទើរតែរាប់មិនអស់។

ជាមួយគ្នានេះ ចំណែកឯកញ្ញា បេប៊ី វិញ នាងមិនត្រឹមតែជាតារាចម្រៀងមួយរូបដែលមានសម្លេងពិរោះ និងពូកែខាងរាំមួយមុខនោះទេ ប៉ុន្តែនៅពេលនេះ នាងបានក្លាយខ្លួនជាពិធីការិនីប្រចាំទូរទស្សន៍ CTN ថែមទៀតផង។ ដែលទាំងនេះ គឺជាហេតុធ្វើឲ្យតារារូបស្រស់ម្នាក់នេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន កាន់តែច្រើនបន្ថែមទៀត។

យ៉ាងណាមិញ កញ្ញា ជីជី និង កញ្ញា បេប៊ី មានភាពជិតស្និទ្ធជាមួយគ្នាមែនទែន ដូចជាបងប្អូនបង្តើត។ នៅក្នុងនោះ លើគណនីហ្វេសប៊ុករបស់កញ្ញា ជីជី និង កញ្ញា បេប៊ី ក៏ឧស្សាហ៍បង្ហោះរូបជាមួយគ្នាជាច្រើន ហើយថ្មីៗនេះ ពួកគេ បានស្លៀកឈុតដូចគ្នាទៀត ឈរកាច់រាងយ៉ាងឡូយ។

ក្នុងនោះដែរ នៅពេលអ្នកទាំងពីរ ស្លៀកឈុតដូចគ្នាបែបនេះ ធ្វើឲ្យអ្នកគាំទ្រ មិនអាចវាស់ស្ទង់ថាតើអ្នកណា ស្អាតជាងអ្នកណាណាស់។ ចុះប្រិយមិត្ត យល់ថា រវាង ជីជី និង បេប៊ី មួយណា ស្លៀកឈុតសមជាង?

កញ្ញា ជីជី និង កញ្ញា បេប៊ី
កញ្ញា ជីជី និង កញ្ញា បេប៊ី
កញ្ញា ជីជី និង កញ្ញា បេប៊ី
កញ្ញា ជីជី និង កញ្ញា បេប៊ី
កញ្ញា ជីជី និង កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី